• 2024-06-18 06:00:00
  • បាល់ទះ

ម៉ាប់ឆ្វេង ទម្លាយកីឡាករ២រូបលេង៣ស្មើត្រូវជាមួយគេខ្លាំងណាស់

  • 2024-06-18 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំងពីប្រឡូកក្នុងអាជីពបាល់ទះក្រៅផ្លូវការមកដល់បច្ចុប្បន្ន គ្រឹល ម៉ាប់ ហៅ​បុរស​​សម្ដីផ្អែម​សឺវីសឥតស្រមោលម៉ាប់ឆ្វេង បានចាប់អេគីប៣​ច្រើន​ណាស់​ដើរ​លេងមិនថាក្នុងស្រុក​ឬ​ក្រៅប្រទេសឡើយ។ អ្នកស្នេហា​វិស័យ​បាល់ទះក្រៅផ្លូវការច្បាស់ជាដឹងបីណាខ្លះជាមិនខាន។ ចុះលោកអ្នកដែល​មិន​ទាន់​ដឹង​អាចទស្សទាយបាន​ទេថា​កីឡាករពីររូបណាដែលស្មាត់ឆ្វេងលំដាប់ស្រុកខ្មែររូបនេះចូលចិត្ត និងលេងសង់តង់គ្នាបំផុត​នោះ​?

ម៉ាប់​ឆ្វេង

បើតាមការបញ្ជាក់របស់ ម៉ាប់ឆ្វេង អេគីប៣របស់គេដែលលេងសង់តង់គ្នាល្អបំផុតនោះគឺមានម៉ាប់ឆ្វេងផ្ទាល់ ថនប៉ះសេ និង វ៉េត សុវណ្ណនាថ។ កីឡាករបាល់ទះ​ក្រៅផ្លូវការមានដើមកំណើតមកពីខេត្តកំពត បានលើកសរសើរថនប៉ះសេថាជាកីឡាករល្អ​គ្រប់គ្រឿងតែម្ដង​ទាំងប៉ះសេ ជើងក្រោម ថ្នក់​ ស្មាត់ ចាប់​សេវា​បី ហើយ​ថែម​ទាំង​លោត​គប់​សេវា​បាន​ល្អ​ទៀត​ផង។

ម៉ាប់ឆ្វេង​ បាន​បបញ្ជាក់​យ៉ាង​ដូច្នេះ៖ "ថន​ខ្ញុំ​និយាយ​ពី​ចំណុច​ល្អ​របស់​គាត់ ទីមួយ​គាត់​ប៉ះសេ​ម្រាម​ ហើយ​បាល់​ចេញ​ពី​ម្រាម​គាត់​ទៅ​គឺច្បាស់ៗ​គឺ​ធានា​ កាល​នោះ​ខ្ញុំ​វ៉ៃ​បាល់​កោង​ក្រោយ​ ខ្ញុំ​អត់​វ៉ៃ​បាល់​ឡុង​ទេ ហើយ​កោង​ក្រោយ​របស់​គាត់​គឺ​គាត់​ប៉ះឥន្ធធនូ ល្អដាច់ជាងលិម៉ាទីអូ គឺនិយាយ​ថា​គាត់​ហើយ​និង​ខ្ញុំ​ ទោះបី​ខ្ញុំ​នៅ​ចុងលីង​ក៏​គាត់​ប៉ះសេ​កោង​ឱ្យ​វ៉ៃ​បាន​ដែរ ទីពីរ​ថ្នក់​របស់​គាត់​ច្បាស់ ថ្នក់​របស់​គាត់​ចង់និយាយ​ថា​បើ​ចំ​មិន​ថា​បាល់​វ៉ៃ​ឬ​បាល់​បោក​ទេ គឺអត់​បែក​គឺ​គ្មាន​ងាយ​ពីណា​វ៉ៃ​រួច​​​ថ្នក់​របស់​គាត់​ទេ ហើយ​គាត់​ចេះ​ជួយ​ចាប់​សឺវីស​បី គាត់​ស្មាត់​បាន គាត់​គប់​សឺវីស​បាន​គឺមួយ​ចប់​តែ​ម្ដង​"។

វ៉េត សុវណ្ណនាថ

ចំណែក​ វ៉េត សុវណ្ណនាថ​វិញ ម៉ាប់​ឆ្វេង បាន​កោត​សរសើរ​ត្រង់​ចំណុច​ចាប់សេវា​រឹង​ មាន​រនាំង​ធំ​​ល្អ ម៉ាត់​ល្អ និង​ជា​កីឡាករ​ដែល​ស្រលាញ់​សាច់​បាល់។

ស្មាត់​ឆ្វេង​លំដាប់ Grad A ស្រុក​ខ្មែរ​រូប​នេះ​បាន​ពន្យល់​ទៀត​ថា ៖"សុវណ្ណនាថ​ការលេង​ទី​មួយ​គាត់​រឹង​សេវា ទីពីរ​រនាំង​របស់​គាត់​ វ៉ៃបី​បាំង​តែ​មួយ​វ៉ៃ​បួន​ក៏​បាំង​មួយ​​ គឺ​គាត់​ពូកែ​ដេញ​ចាប់​ ហើយ​រនាំង​របស់​គាត់​គឺ​គាត់​ចាប់​ច្បាស់​ គាត់​ម៉ាត់​ល្អ ...ការ​ម៉ាត់​របស់​គាត់​គឺ​កាច​ គាត់​លេង​ខ្នាញ់​ជាមួយ​បាល់​ គាត់​គ្រឺត​បាល់​ បើ​យើង​លេង​មិន​ស្រលាញ់​ មិន​គ្រឺត​ គឺ​យើង​លេង​អត់​អស់ទេ...ខ្ញុំ​មើល​ការ​លេង​របស់​សុវណ្ណនាថ ទោះ​គាត់​អំនួត​បន្តិច​មែន ប៉ុន្តែ​គាត់​គឺ​គាត់​បញ្ចេញ​ឱ្យ​គូ​បដិបក្ស​ខ្លាច​គាត់​តែ​ម្ដង​"។

ថនប៉ះសេ​ល្អ សុវណ្ណនាថក៏ល្អ គួបផ្សំ​ម៉ាប់​ឆ្វេង​ល្អ​សេវា​និង​ជើង​ក្រោម​ទៀត ធ្វើ​ឱ្យ​អេគីប​បី​នេះ​ខ្លាំង​ក្នុង​វិស័យ​បាល់ទះ​ក្រៅ​ផ្លូវ​ការ និង​ធ្វើ​ឱ្យ​មហាជន​អ្នកស្នេហា​វិស័យ​កីឡា​បាល់​ទះ​កោត​សរសើរ​គ្រប់ៗ​គ្នា។ ចុះ​ប្រិយមិត្ត​យល់​ថាបី​ ម៉ាប់​ឆ្វេង ថន​ប៉ះសេ និង​ប្ដូរ​ចង្កេះ​លើ​អាកាស​ វ៉េត សុវណ្ណនាថ ល្អដែរ​ឬទេ?

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម