- 2024-06-13 04:06:00
- បាល់ទះ
ជាប់ជម្រើសជាតិ U20 កម្ពុជា យុន ខេមរះ បង្ហាញអារម្មណ៍រំភើបជាខ្លាំង
- 2024-06-13 04:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាប់ជម្រើសជាតិ U20 កម្ពុជា យុន ខេមរះ បង្ហាញអារម្មណ៍រំភើបជាខ្លាំង
ចន្លោះមិនឃើញ
ក្រោយមានបំណងចង់ក្លាយជាកីឡាករបាល់ទះអាជីព នៅពេលនេះយុវជន យុន ខេមរះ បានវិវឌ្ឍខ្លួនមួយជំហ៊ានហើយ ដោយរូបគេបានជាប់ជាកីឡាករបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ ក្រោយខំប្រឹងហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួនពីរឆ្នាំមក។
ឱកាសជាប់ជម្រើសជាតិ U20 យុវជនវ័យ១៨ឆ្នាំ យុន ខេមរះ បានបង្ហាញអារម្មណ៍រីករាយនិងរំភើបជាខ្លាំង ដែលគេបានចាត់ទុកជាឱកាសដ៏ល្អបំផុតមួយ។ ក្រោយសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់សេចក្ដីទុកចិត្ត អ្នកប៉ះសេវ័យក្មេងបានចូលហ្វឹកហាត់ក្នុងជុំរុំជម្រើសជាតិ និងបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពរវាងក្រុម U20 កម្ពុជាជាមួយក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និង U20 កម្ពុជាជាមួយក្លឹបបាល់ទះក្រសួងមហាផ្ទៃថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ថ្មីៗនេះ។
កីឡាករមកពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេមរះ បានឱ្យដឹងថាទោះបីមិនបានប្រកួតមិត្តភាពច្រើនក្ដី ប៉ុន្តែគេហាក់យល់ចិត្តមិត្តរួមក្រុមបានល្អគួរសម ហើយគេនឹងព្យាយាមឱ្យអស់ពីលទ្ធភាព។
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងហោះទៅកីឡដ្ឋាន Nakhon Pathom GYM ប្រទេសថៃ ដើម្បីប្រកួតជម្រុះជាមួយ U20 វៀតណាមក្នុងពានរង្វាន់ AVC 22nd Asean Men's U20 Volleyball Champoinship ក្នុងតំបន់ Southeastern Zone។
ក្នុងការប្រកួតជម្រុះនៃបានរង្វាន់ខាងលើយុវជនកម្ពុជា យុន ខេមរះ បានបង្ហាញជំនឿចិត្តឈ្នះ៥០% ពីព្រោះក្រុមជម្រើសជាតិ U20 កម្ពុជាទើបហ្វឹកហាត់បានតិចតួច។ ប៉ុន្តែកីឡាកររូបនេះបានប្រាប់ឱ្យ Sabay ដឹងថាគេនិងក្រុមនឹងខំប្រឹងប្រកួតឱ្យអស់ពីកម្លាំងកាយចិត្ត មិនថាក្រុមនោះមកពីណាខ្លាំងកម្រិតណាឡើយ ដើម្បីយកជ័យជម្នះជូនប្រទេសកម្ពុជា។
ខេមរះ បានបញ្ជាក់យ៉ាងខ្លីថា ៖"លើកដំបូងអត់សូវហ៊ានសង្ឃឹមច្រើនសុំ ៥០/៥០ ព្រោះអីទើបតែហាត់ដែរ ប៉ុន្តែខ្ញុំតាំងចិត្តថាទោះចាញ់ឈ្នះដ៏ដោយខ្ញុំប្រឹងឱ្យអស់ពីសមត្ថភាព ចាញ់ក៏ល្អមើលដែរ"៕