• 2024-05-27 09:26:00
  • បាល់ទះ

ឆែលស៊ី សង្ឃឹមក្រុមបាល់ទះកម្ពុជាឈ្នះមេដាយមាស SEA Games ឆ្នាំ​២០២៥

  • 2024-05-27 09:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករជំនាញការការពារ (Libero) សេង គីមហាប់ ហៅ ឆែលស៊ី បានដាក់ក្ដីសង្ឃឹមឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ឆ្នាំ២០២៥ក្នុងប្រទេសថៃ។

ការដាក់ក្ដីរំពឹងខ្ពស់របស់កីឡាករ ឆែលស៊ី គឺដោយសារថ្មីៗនេះ វិសាខា បាននាំកីឡាករបារាំងចំនួន៣រូបមកជួយក្រុមដែលជាឱកាសកីឡាករកម្ពុជា ជាពិសេសកីឡាករបាល់ទះជម្រើសជាតិកម្ពុជា ក្រេបយកបទពិសោធន៍ បច្ចេទេស និងតិចនិកល្អៗពីកីឡាករប៉ែកអឺរ៉ុប។

លីប្រូមានដើមកំណើតនៅខេត្តសៀមរាប បានពន្យល់ពីការស្រង់បទពិសោធន៍ពីកីឡាករបារាំងថា ៖«កីឡាករបារាំងយើងទើបហាត់ជាមួយគាត់បានប្រមាណជាបីថ្ងៃបួនថ្ងៃ ប៉ុន្តែពួកគាត់ព្យាយាមមែនទែន ព្យាយាមធ្វើម៉េចក៏ដោយឲ្យត្រូវជាមួយកីឡាកររបស់យើង គឺគាត់ព្យាយាមកែទម្លាប់ពីការលេងបាល់អឺរ៉ុបមកលេងបាល់អាស៊ី ចឹងពួកយើងទទួលបានបទពិសោធន៍ច្រើនមែនទែន ខ្ញុំជឿថាបទពិសោធន៍នេះនឹងធ្វើឲ្យយើងរកមេដាយមាសបាននៅស៊ីហ្គេមឆ្នាំ២០២៥នៅថៃ»។

ក្រៅពីនេះ ឆែលស៊ី បានបន្ថែមថាកីឡាករកម្ពុជាក៏បានហ្វឹកហាត់ជាមួយគ្នាយូរមកហើយដែរ ដូច្នេះកម្ពុជានឹងខ្លាំងដែលប្រទេសផ្សេងៗទៀតមិនអាចមើលស្រាលដូចកាលពីមុនឡើយ៕

អត្ថបទ៖ Um Sopheak

មតិយោបល់