- 2024-05-23 06:47:00
- បាល់ទះ
ក្រសួងមហាផ្ទៃ ជាក្លឹបបាល់ទះទី២មានកីឡាករជាប់ជម្រើសជាតិច្រើនរហូតដល់៧នាក់
- 2024-05-23 06:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងមហាផ្ទៃ ជាក្លឹបបាល់ទះទី២មានកីឡាករជាប់ជម្រើសជាតិច្រើនរហូតដល់៧នាក់
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃជាក្លឹបបាល់ទះទី២ដែលមានកីឡាករជាប់ជម្រើសជាតិច្រើនទាំង U20 និងឈុតធំមាន៧នាក់ ខណៈវិសាខាជាក្លឹបទី១មានកីឡាករជាប់ច្រើនជាងគេបំផុតរហូតដល់ទៅជាង១០នាក់ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាក្លឹបទី៣នៅកម្ពុជាមានកីឡាករជាប់ជម្រើសជាតិ៣នាក់។
កីឡាករក្រសួងមហាផ្ទៃដែលសហព័ន្ធផ្ដល់ទំនុកចិត្តកោះហៅឱ្យចូលជុំរុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិមានដូចជា ស្មាត់ឆ្វេងរហស្សនាមកូននាគស្លាបហង្ស ធី ម៉េងហួង ស្មាត់ស្ដាំ មឿន ម៉េងឡាយ ស្មាត់ឆ្វេង ខុម ហុងទ្រី និងកីឡាករដេញបាល់លឿន មុត រ៉ាណាត់។ កីឡាករ៤រូបនេះហ្វឹកហាត់ក្នុងក្រុមបាល់ទះជម្រើសជាតិឈុតធំ។ ចំណែកកីឡាករជាប់ជម្រើសជាតិអាយុក្រោម២០ឆ្នាំ (U20) មានអ្នកប៉ះសេ កែវ ស្រេងលីហួរ ស្មាត់ស្ដាំ ឆោម ទីណា និងអ្នកប៉ះសេ ហុក គីមហាន។
សរុបទាំងឈុតធំនិង U20 ក្លឹបបាល់ទះក្រសួងមហាផ្ទៃមានកីឡាករជាប់ចំនួន៧នាក់ ប៉ុន្តែកីឡាករមួយរូបរបស់ក្លឹបខ្លាំងមួយនេះមិនបានជាប់ទេ គឺអ្នកប៉ះសេដៃទីមួយ ប៊ុន ណារិទ្ធ។ ទោះបីជាយ៉ាងណា នេះជារឿងល្អមួយសម្រាប់ក្លឹបដែលត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់សេចក្ដីទុកចិត្តខ្ពស់ក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីក្លឹបបាល់ទះវិសាខាទៅ ក្លឹបបាល់ទះក្រសួងមហាផ្ទៃជាក្លឹបខ្លាំងទី២ក្នុងចំណោមក្លឹបខ្លាំងទាំង៥នៅកម្ពុជា។ ពួកគេខ្លាំងទាំងសមត្ថភាព និងខ្លាំងទាំងបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យត្រូវតាមសម័យកាល៕