• 2024-05-21 06:40:00
  • បាល់ទះ

មក​ដឹង​ពី​កីឡាករបារាំង៣របស់​វិសាខា​​ ត្រៀម​ប៉ះ​ក្លឹប​វៀតណាម Long An និង Win Streak ​របស់​ វឿន វាសនា

  • 2024-05-21 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន​និង​ជា​អគ្គលេខាធិកាសហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាធ្លាប់លើកឡើងថា សមាគមបាល់ទះនឹងនាំយកកីឡាករបារាំង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ បច្ចេកទេស និងតាក់តិចផ្សេងៗក្រៅពីកីឡាករបរទេសធ្លាប់មាន។ យ៉ាងថ្មីៗក្ដៅៗនេះក្រុមសំបូរធនធានវិសាខា ពិតជាបានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះកម្ពុជាភ្ញាក់ផ្អើលជាខ្លាំង ដោយពួកគេ​បាននាំយកកីឡាករបារាំង​៣រូប បើមើលពីសមត្ថភាពពិតជាមិនធម្មតាឡើយ។

កីឡាករទាំង៣រូបដែលបានចូលរួមជាមួយវិសាខាត្រៀមព្រឹត្តិការណ៍ផ្សេងៗនោះមានស្មាត់ស្ដាំបីម៉ែត្រសញ្ជាតិបារាំង អង់គ្លេស Francois Rebeyrol។

  • កើតនៅថ្ងៃទី០២ ខែកក្ដដា ១៩៩៩

  • កំពស់ ២ ម៉ែត្រ ០២ សង់ទីម៉ែត្រ

  • ទម្ងន់ ៩២ គីឡូក្រាម

  • មកពីក្លឹប Nice Volley Ball លីគ A បារាំង

  • អាចលោតម៉ាត់បានកំពស់ ៣ ម៉ែត្រ ៥៨ សង់ទីម៉េត្រ

  • ធ្វើរនាំងបានកំពស់ ៣ ម៉ែត្រ ៣៨ សង់ទីម៉ែត្រ

កីឡាករប៉ះសេសញ្ជាតិបាំរាំងអង់គ្លេស Thomas Gill

  • កើតនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០០

  • កំពស់ ១ម៉ែត្រ ៩៨ សង់ទីម៉ែត្រ

  • ទម្ងន់ ៨៥កីឡូក្រាម

  • មកពីក្លឹប Ajaccio លីគ B បារាំង

  • លោតម៉ាត់បានកម្ពស់ ៣ ម៉ែត្រ ៥៥ សង់ទីម៉ែត្រ

  • លោតធ្វើរនាំងបានកម្ពស់ ៣ ម៉ែត្រ ៣៥ សង់ទីម៉ែត្រ

  • កីឡាកររូបនេះចេះបីភាសា បារាំង អង់គ្លេស អាល្លឺម៉ង់។

កីឡាករស្មាត់ស្ដាំសញ្ជាតិបារាំង Pierre Toledo

  • កើតថ្ងៃទី០៨ ខែមេសា ឆ្នាំ២០០០

  • កម្ពស់ ១ ម៉ែត្រ ៩៧ សង់ទីម៉ែត្រ

  • ទម្ងន់ ៨២គីឡូក្រាម

  • មកពីក្លឹប Chaumont VB52 លីគ A បារាំង

  • លោតម៉ាត់បានកម្ពស់ ៣ម៉ែត្រ ៥៨ សង់ទីម៉ែត្រ

  • លោតធ្វើរនាំងបានកម្ពស់ ៣ម៉ែត្រ ៣០សង់ទីម៉ែត្រ

  • កីឡាកររូបនេះចេះពីរភាសាបាំរាំង អង់គ្លេស

គួរបញ្ជាក់ថា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ពួកគេទាំងបីនឹងបង្ហាញខ្លួនក្នុងជំនួបអន្តរជាតិមួយជាមួយក្លឹបបាល់ទអអាជីពវៀតណាម Long An នៅម៉ោង៧យប់ ហើយនាថ្ងៃដដែលនេះដែរក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំក៏មានការប្រកួតមិត្តភាពជាមួយក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែរនៅម៉ោង៥ល្ងាច នៅសាលបាល់ទះពហុកីឡដ្ឋានជាតិមុនចេញទៅប្រទេសថៃប្រកួតជម្រុះជាមួយវៀតណាមក្នុងពានរង្វាន់ Asian Men's U20 Volleyball Champoinship។

អត្ថបទ៖ Um Sopheak

មតិយោបល់