• 2024-05-07 12:27:58
  • បាល់ទាត់

Ten Hagថា​ Man Utd គួរ​ពង្រឹង​ទម្រង់​លេង​ឲ្យ​ល្អ​ឡើង​វិញ​ ក្រោយ​ចាញ់​ Crystal Palace បាក់​មុខ​

  • 2024-05-07 12:27:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ BBC នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ចាញ់​ក្លឹប​ Crystal Palace នូវ​ក្របខ័ណ្ឌ​ Premier League ០-៤ថា​ ក្លឹប​លោក​គួរ​តែ​ពង្រឹង​ទម្រង់​លេង​ឲ្យ​ល្អ​ឡើង​វិញ​។

លោក​ Ten Hag បាន​និយាយ​ថា​៖" ក្នុង​នាម​ជា​ Manchester United យើង​ត្រូវ​តែ​ពង្រឹង​ទម្រង់​លេង​ឲ្យ​ល្អ​ឡើង​វិញ​ "។

លោក​បន្ត​ថា​៖" កីឡាករ​ដែល​ជាប់​ជម្រើស​ចូល​លេង​ក្នុង​ការ​ប្រកួត​ទាំង​អស់​គួរ​តែ​ធ្វើ​យ៉ាង​ណា​លេង​ឲ្យ​បាន​ល្អ​ឡើង​វិញ​។ យើង​ស័ក្ដិសម​នឹង​ចាញ់​ណាស់​។ ទម្រង់​លេង​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នេះ​គឺ​មិន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​ទេ​ "។

ក្រោយ​ចាញ់​ការ​ប្រកួត​មួយ​នេះ​ Man Utd ធ្លាក់​ទៅ​ដល់​លេខ​រៀង​ទី​៨ នៅ​តារាង​ Premier League ដោយ​មាន​ ៥៤ពិន្ទុ​។ ក្លឹប​នេះ​អាច​នឹង​បាត់បង់​ឱកាស​ចូល​ក្នុង​ការ​ប្រកួត​ UEFA នានា​នៅ​រដូវកាល​ក្រោយ​។

ទោះ​លទ្ធផល​បែប​ណា​ក៏​ដោយ​លោក​ Ten Hag នៅ​តែ​ខ្វល់​ថា​អនាគត​របស់​លោក​នៅ​ Man Utd នឹង​ទៅ​ជា​យ៉ាង​ណា​ដោយ​លោក​នៅ​តែ​និយាយ​ថា​នឹង​ខិត​ខំ​ដឹកនាំ​ក្លឹប​នេះ​ឲ្យ​អស់​លទ្ធភាព​៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់