- 2024-05-06 12:23:10
- បាល់ទាត់
អាជ្ញាកណ្ដាលលីគកំពូលអង់គ្លេសនឹងពាក់កាមេរ៉ាក្នុងប្រកួតរវាង Man Utd និង Crystal Palace
- 2024-05-06 12:23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាកណ្ដាលលីគកំពូលអង់គ្លេសនឹងពាក់កាមេរ៉ាក្នុងប្រកួតរវាង Man Utd និង Crystal Palace
ចន្លោះមិនឃើញ
អាជ្ញាកណ្ដាលលីគកំពូលអង់គ្លេសនឹងពាក់កាមេរ៉ាក្នុងប្រកួតរវាង Manchester United និង Crystal Palace។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
នេះជាលើកដំបូងហើយ ដែលអាជ្ញាកណ្ដាលប្រើប្រាស់វិធីសាស្ត្រនេះ ដើម្បីកាត់សេចក្ដីក្នុងការប្រកួតនៅក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League។
កាមេរ៉ានេះនឹងថតទុកនូវវីដេអូការប្រកួត ដែលឆ្លុះបញ្ចាំងពីគំហើញនៃការប្រកួតពីសំណាក់ភ្នែកអាជ្ញាកណ្ដាលដោយផ្ទាល់។ វីដេអូចេញពីកាមេរ៉ានេះនឹងមិនចាក់ផ្សាយផ្ទាល់នោះទេ ក៏ប៉ុន្តែវីដេអូនេះនឹងទុកសម្រាប់ធ្វើការវិភាគ និងការសំយោគគំនិតនានា ដើម្បីអភិវឌ្ឍបច្ចេកទេសជំនួយផ្សេងៗក្នុងការកាត់ក្ដីនៃការប្រកួត។
ការប្រើប្រាស់វិធីសាស្ត្របែបនេះគឺធ្វើតែម្ដងនៅក្នុងការប្រកួតររវាងក្លឹបបិសាចក្រហម និងក្លឹប Crystal Palace នោះទេ ដោយវាមានលក្ខណៈជាការធ្វើតេស្តក្នុងការប្រើប្រាស់មធ្យោបាយនេះក្នុងការប្រកួតលីគអង់គ្លេស។
កន្លងមក នៅលីគអាល្លឺម៉ង់ វិធីសាស្ត្រនេះក៏ធ្លាប់ប្រើប្រាស់ម្ដងផងដែរ។ ជាមួយគ្នានេះដែរ នៅក្នុងប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋាននៅអង់គ្លេស វិធីសាស្ត្រដាក់កាមេរ៉ានៅអាជ្ញាកណ្ដាលត្រូវបានដាក់សាកល្បងនៅឆ្នាំមុន ដែលជាការធ្វើតេស្តក្នុងការទប់ស្កាត់ និងកាត់បន្ថយកុំឱ្យមានជម្លោះនានាក្នុងការប្រកួត៕