• 2024-05-06 11:28:47
  • បាល់ទាត់

Zidane ចង់​ឲ្យ​ Real ឈ្នះ​ Bayern ក្នុង​ប្រកួត​ UCL វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​

  • 2024-05-06 11:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Zinedine Zidane ចង់​ឲ្យ​ក្លឹប​ Real Madrid ឈ្នះ​ក្នុង​ការ​ប្រកួត​តទល់​នឹង​ក្លឹប​ Bayern Munich ក្នុង​ប្រកួត​ UEFA Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២ នៅ​ថ្ងៃ​ទី​០៩ ខែ​ឧសភា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

លោក​បាន​និយាយ​ទៅ​កាន់​ Sky Sports ថា​៖" រវាង​ Bayern Munich និង​ Real Madrid នរណា​នឹង​ឈ្នះ​ក្នុង​សប្ដាហ៍​នេះ​? សង្ឃឹម​ថា​ក្លឹប​ Real Madrid ទៅ​ចុះ​។ ប៉ុន្តែ​ច្បាស់​ណាស់​ការ​ប្រកួត​នេះ​ច្បាស់​ជា​ពិបាក​ណាស់​។

លោក​ក៏​បាន​ទាត់​ចោល​ការ​ចាប់​អារម្មណ៍​ទៅ​ដឹកនាំ​ក្លឹប​ Bayern Munich ផង​ដែរ​ដោយ​លោក​គ្រាន់​តែ​ទស្សនា​ការ​ប្រកួត​មួយ​នេះ​ប៉ុណ្ណោះ​។

លោក​ Zidane ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នកដឹកនាំ​ក្លឹប​ Real Madrid ដ៏​ជោគជ័យ​មួយ​រូប​ដោយ​យក​ឈ្នះ​ពាន​តូច​ធំ​ លីគ​ និង​ UCL ដល់​ក្លឹប​នេះ​។ នៅ​ខណៈ​ពេល​នេះ​ លោក​ត្រូវ​បាន​គេ​ដឹង​ថា​រង់​ចាំ​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​បារាំង​។

សម្រាប់​ការ​ប្រកួត​ UCL វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មួយ​គូរ​ទៀត​គឺ​ ក្លឹប​ PSG ប៉ះ​នឹង​ Dortmund នឹង​ធ្វើ​ប្រកួត​នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា​ ឆ្នាំ​២០២៤៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់