• 2024-04-13 01:00:00
  • បាល់ទះ

ស្មាត់ វេត មកដល់ខ្មែរភ្លាមស្មាត់ វ៉ា ជាបងបង្កើតចង់ប៉ះ ម៉ាប់ឆ្វេង សុវណ្ណនាថ និងក្រុមខនឆ្វេងភ្លែត

  • 2024-04-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ រស់ វេត បានហោះពីកូរ៉េខាងត្បូងមកដល់ទឹកដីកម្ពុជាហើយ កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ គ្រាន់​តែ រស់ វ៉េត មកដល់ភ្លាម​ រស់ ហាន់វ៉ា ដែលជាបងប្រុសបង្កើតមានគម្រោងចាប់គូលេងជាមួយស្មាត់ធំៗភ្លែត​ដូចជាក្រុម​ម៉ាប់ឆ្វេង សុវណ្ណនាថ ក្រុមខនឆ្វេង និង​ក្រុម​សមត្ថភាព​ក្រោមៗ​នេះ​។

រស់ វេត និង រស់ ហាន់វ៉ា (ស្ដាំ)

បើតាមការឲ្យដឹងពីស្មាត់ រស់ ហាន់វ៉ា ការចង់លេងជាមួយក្រុមដាវញីឈ្មោលម៉ាប់ឆ្វេង សុវណ្ណនាថ និងក្រុមរបស់ស៊ុយខន ព្រោះមើលទៅ​ក្រុមទាំងពីរនេះ រូបគេនិងស្មាត់វេតអាចប្រកួតប្រជែង​បាន។ ទោះបីជាយ៉ាងណាស្មាត់វ៉ាសុំឲ្យស្មាត់វេតហ្វឹកហាត់បន្តិចសិន ដើម្បីពង្រឹងសមត្ថភាព​មុន​ការប្រកួត​កើតឡើង។

វត្តមានរបស់ប្អូនប្រុសបង្កើតក្នុងទឹកដីប្រទេស​កម្ពុជា កីឡាករដេញបាល់លឿន រស់ ហាន់វ៉ា មិនទាន់ដឹងច្បាស់ទេថានឹងយកបីណាទៅលេងជាមួយ ម៉ាប់ឆ្វេង សុវណ្ណនាថ និងក្រុមស៊ុយខន ខណៈកន្លងអេគីបរបស់គេមានស្មាត់វេត ស្មាត់វ៉ា និងលោក សុខ កុយ ជាអ្នកប៉ះសេ។

ស្មាត់​ រស់ ហាន់វ៉ា

គ្រាន់​តែ​ស្មាត់​វេត​មក​ពី​កូរ៉េ​ភ្លាម អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទះ​បាន​នាំ​គ្នា​​លើកឡើង​​ថា បាល់​ទះ​ក្រៅ​ផ្លូវ​ការ​ស្រុក​ខ្មែរ ច្បាស់​ជា​កក្រើក​ទៀត​ជា​មិន​ខាន។ គួរបញ្ជាក់ថា ស្មាត់វេតស្មាត់វ៉ានិងលោកសុខកុយ ជាក្រុមជើងខ្លាំងមួយដែរក្នុងពិភពបាល់ទះក្រៅផ្លូវការ។ ពួកគេបានបង្កព្យុះភ្លៀងតាមតារាងបាល់ទះនានានៅតាមបណ្ដាខេត្តនិងរាជធានីភ្នំពេញ ហើយក្រុមរបស់ពួកគេទៀតសោតតែងតែលេងអស់ពីសមត្ថភាព និងល្អមើលដក់ជាប់ក្នុងក្រសែភ្នែកអ្នកទស្សនា៕

ស្មាត់ រស់ វេត

រស់ ហាន់វ៉ា, រស់ វេត និងលោក សុខកុយ

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី