/Volleyball-(4)/6614e7d855d2f_1712646060_medium.jpg)
- 2024-04-09 07:25:00
- បាល់ទះ
រស់ ហាន់វ៉ា សរសើរសេវា សឿន ហេង ល្អបើចាប់ពីរគ្មានអ្នកលើទេសូម្បីស្មាត់យុននិងទូចអង្គរក្ស
- 2024-04-09 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់ ហាន់វ៉ា សរសើរសេវា សឿន ហេង ល្អបើចាប់ពីរគ្មានអ្នកលើទេសូម្បីស្មាត់យុននិងទូចអង្គរក្ស
ចន្លោះមិនឃើញ
រស់ ហាន់វ៉ា ជាកីឡាករបាល់ទះដែលមានសមត្ថភាពលេងល្អទាំងបាល់ផ្លូវការនិងក្រៅផ្លូវការ ហើយកីឡាកររូបនេះបានសាងភាពល្បីល្បាញខ្លាំង ក្រោយចាប់ដៃគូជាមួយ រស់ វេត ដែលជាប្អូនប្រុសបង្កើតនិងលោក សុខ កុយ លេងបីស្មើស្រុកខ្មែរផ្ទុះអំឡុងឆ្នាំ ២០១៩ - ២០២០។
ថ្មីៗកន្លងទៅគេបានចូលរួមប្រកួតបាល់ទះក្រៅផ្លូវការបែបស្តង់ដារមួយជាមួយក្រុមស្មាត់យុន រាជ និង នួន វិចិត្រ ដោយក្រុមរបស់គេទទួលបានចំណាត់ថ្នាក់លេខ២ ក្រោយចាញ់ក្រុម សឿន ហេង, ប៊ន ណារិទ្ធ, ប្រាក់ ជូឡេង និង ឆោម ទីណា នៅវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
នៅវគ្គផ្ដាច់ព្រ័ត្រស្មាត់មកពីស្រុកទ្រាំងខេត្តតាកែវ រស់ ហាន់វ៉ា ទទួលសេវាលោតគប់របស់កីឡាករ សឿន ហេង មិនបានល្អឡើយ ពោលគឺខូចច្រើនគ្រាប់មែនទែន។ យ៉ាងណាទោះបីកន្លងផុតច្រើនថ្ងៃក្ដី ប៉ុន្តែថ្ងៃនេះ Sabay បានសាកសួរស្មាត់រូបនេះអំពីផ្លែសេវារបស់ សឿន ហេង តើរូបគេយល់យ៉ាងណាដែរ?
ចម្លើយដែល Sabay ទទួលបាននៅពេលនេះគឺស្មាត់ជំនាញដេញបាល់លឿននិងធ្វើរនាំង បានកោតសរសើរសេវា សឿន ហេង ថាមានកម្លាំងហើយលឿន បើចាប់សេវា២នាក់ពិតជាពិបាក ហើយគ្មានសេវាអ្នកណាលើគេឡើយ សូម្បីស្មាត់យុនស្រែស្រែនិងទូចអង្គរក្ស ដែលប្រិយមិត្តស្គាល់ជាកីឡាករមានផ្លែសេវាល្អនោះ។
ស្មាត់កម្ពស់ ១,៧៩ម៉ែត្រ រស់ ហាន់វ៉ា បានទម្លាយថា ៖« ចំពោះសេវាសឿនហេង កាលថ្ងៃប្រកួត តាំងពីខ្ញុំធ្លាប់ចេះលេងមកគឺ បើចាប់ពីរវិញគឺខ្ញុំថាសេវាគាត់អត់មានអ្នកលើទេ យុនបងទូចអត់ងាយលើសេវាគាត់ទេ ហើយសេវាគាត់លឿន លឿនមែនទែនហ្មង មិនមែនមកប្រអប់ហើយស្រាលទេ គាត់មកប្រអប់ខ្លាំងហើយរ៉េទៀត ចឹងពិបាកក្នុងការទទួលសេវា»។
ស្មាត់វ៉ាបានបន្តថា មិនមែនថ្ងៃនោះគេលេងខ្សោយទេ មកពីសេវារបស់សឿនហេងល្អខ្លាំងពេក ជាពិសេសអ្នកកាងសេវាកណ្ដាលដូចរូបគេពិបាកក្នុងការចាប់ សូម្បីស្មាត់យុនស្រែស្រែ និងអធិរាជប្រអប់ស្មាត់រាជក៏ចាប់សេវាស្មាត់ធំវិសាខាស្ទើរដូចគ្នាដែរ។
ស្មាត់កូនពីរដដែលបានបញ្ជាក់លម្អិតថា ៖«ថ្ងៃនោះចង់និយាយថាខ្ញុំលេងអត់កើតក៏ថាបានដែរដោយថាសឺវីសគេល្អ ហើយអត់មានសាច់បាល់លេងព្រោះខ្ញុំនៅកណ្ដាល ចឹងខ្ញុំអត់ដឹងបញ្ចេញសមត្ថភាព អត់ដឹងបញ្ចេញតាមណា នៅកណ្ដាលយើងកាងសេវាឲ្យឆ្វេងស្ដាំវ៉ៃ ហើយយុននិងរាជក៏គាត់ចាប់ស្ទើរដែរ និយាយរួមស៊ីទាំងអស់គ្នា មិនមែនស៊ីតែខ្ញុំទេ ស៊ីទាំងអស់តែគ្នា»៕