/Volleyball-(4)/66134b62d3795_1712540460_medium.jpg)
- 2024-04-08 02:05:00
- បាល់ទះ
អតីតស្មាត់ធំ ចាន់ សារ៉ន ថាបើ ហេង ម៉ុម ណារ៉ូ លេងក្រៅផ្លូវការញឹមញាប់អាចនឹងអស់ដៃគូ
- 2024-04-08 02:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតស្មាត់ធំ ចាន់ សារ៉ន ថាបើ ហេង ម៉ុម ណារ៉ូ លេងក្រៅផ្លូវការញឹមញាប់អាចនឹងអស់ដៃគូ
ចន្លោះមិនឃើញ
លោក ចាន់ សារ៉ន អតីតស្មាត់ធំមួយរូបនៅកម្ពុជា បានលើកឡើងថា សឿន ហេង, គួន ម៉ុម និង សួន ចាន់ណារ៉ូ អាចនឹងគ្មានគូប្រជែង បើសិនពួកគេចេញប្រឡូកបាល់ទះក្រៅផ្លូវការញឹកញាប់។
សមត្ថភាពគប់សេវាដ៏ល្អរបស់ សឿន ហេង ការម៉ាត់ផ្ដាច់លើៗនិងការធ្វើរនាំងដ៏ល្អរបស់ គួន ម៉ុម ការចែកបាល់បាញ់ម្រាមស្អាតៗល្អឥតខ្ចោះរបស់ សួន ចាន់ណារ៉ូ រួមទាំងការចាប់សេវារឹងរបស់ពួកគេ ចំណុចទាំងអស់នេះហើយដែលលោក ចាន់ សារ៉ន មើលឃើញថាស្មាត់ធំៗក្រៅផ្លូវការពិបាកក្នុងការយកឈ្នះ។
ទោះបីជាយ៉ាណាកីឡាករដែលអភិវឌ្ឍខ្លួនចេញពីស្មាត់មកជាអ្នកប៉ះសេរូបនេះបានបន្ថែមទៀតថា បច្ចុប្បន្ននៅបាំងតែសេវាស្មាត់យុនស្រែស្រែមួយទៀតប៉ុណ្ណោះ ព្រោះសេវាយុនលឿននិងមានកម្លាំងល្អណាស់។ បើសឿន ហេង គួនម៉ុម និងសួនចាន់ណារ៉ូ អាចទប់ទល់នឹងសេវាស្មាត់រូបនេះបាន នោះច្បាស់ណាស់ពួកគេអាចនឹងពិបាករកគូប្រកួត។
ក្នុងការប្រកួតបីស្មើក្រៅផ្លូវការនៅសល់តែអេគីបស្មាត់យុនមួយក្រុមប៉ុណ្ណោះ ដែលអាចប្រជែងជាមួយ ហេង ម៉ុម និងណារ៉ូ ខណៈឥន្ទ្រីពិឃាដឌូក ឥន្ទ្រីស្លាបដែកសុខរ៉ាដូ អធិរាជប្រអប់ស្មាត់រាជ ទូចអង្គរក្ស ស៊ុយខន និងក្រុមដាវញីឈ្មោល ម៉ាប់ឆ្វេង សុវណ្ណនាថ សុទ្ធតែចាញ់ក្រោមថ្វីដៃរបស់ពួកគេ។
គួរបញ្ជាក់ថា លោក ចាន់ សារ៉ន ជាអតីតកីឡាកររបស់ក្លឹបកងពលធំអន្តរាគមន៍លេខ១១ ធ្លាប់ជួយក្លឹបមួយនេះបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតដណ្ដើមពានរង្វាន់កងទ័ពនៅឆ្នាំ២០០៦ ដែលកាលនោះលោកលេងតំណែងអ្នកប៉ះសេ និងបានប្ដូរមកតំណែងស្មាត់ ក្រោយចេញពីកងពលធំ។
ចេញពីកងពលលោកបានចូលរួមជាមួយក្លឹប កងរាជអាវុធហត្ថលើផ្ទៃប្រទេស (មិនបានពាន) ក្លឹបឆ័ត្រយោង៩១១ (មិនបានពាន) និងក្លឹបក្រសួងការពារជាតិ ជួយឱ្យក្លឹបមួយនេះបានចំណាតថ្នាក់លេខ៣នៅខេត្តពោធិ៍សាត់ ប៉ុន្តែមិនចាំឈ្មោះពានរង្វាន់ និងឆ្នាំប្រកួតឡើយ៕