• 2024-03-27 06:00:00
  • បាល់ទះ

មកដឹងឲ្យច្បាស់កុំច្រឡំ ពានបាល់ទះធំៗ២ព្រឹត្តិការណ៍នេះឈ្នះ៣ឆ្នាំជាប់គ្នាទើបយកពានទៅផ្ទះបាន

  • 2024-03-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងរ៉ាវខ្លះៗដែលសមាគម-ក្លឹបនិងអ្នកគាំទ្រវិស័យកីឡាបាល់ទះនៅកម្ពុជា មិនទាន់ដឹងច្បាស់ពាក់ព័ន្ធនឹងការយកពានចំនួន​ទៅរក្សាទុកជាកម្មសិទ្ធិ និង​មានពាក្យចចាមអារ៉ាមមកដែរ​ថា បណ្ដាសមាគមក្លឹបខ្លះ​ក៏​បានចិត្តអាក់អន់ស្រពន់ចិត្តជាមួយនឹងសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ថ្ងៃនេះ Sabay សូមបញ្ជាក់ឲ្យច្បាស់ពីពានរង្វាន់ចំនួន​ពីររៀបចំដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលសមាគមក្លឹបប្រកួតឈ្នះហើយមិនអាចយកធ្វើជាកម្មសិទ្ធិភ្លាមៗបាន​នោះទេ លុះត្រាតែឈ្នះបីឆ្នាំជាប់ៗគ្នា។

ពានរង្វាន់ទាំងពីរនោះមានពានសម្ដេចក្រឡាហោម ស ខេង និង​ពានរង្វាន់​តេជោលីគ។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងបទសម្ភាសន៍ពិសេសមួយជាមួយ Sabay កាលពីពេលថ្មីៗនេះ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ច្បាស់ៗថា ការណ៍ដែលធ្វើបែបនេះនឹងធ្វើឲ្យពានរង្វាន់នៃព្រឹត្តិការណ៍ទាំងពីរកាន់តែមានតម្លៃហើយដើម្បី​ជាការដោះដូរ សហព័ន្ធបានធ្វើពានមួយឲ្យក្លឹបយកទៅរក្សាទុកជាកម្មសិទ្ធិ។ ទោះបី​ជា​យ៉ាងណា លោកបណ្ឌិត​បាន​បន្ថែម​ទៀត​ថា សមាគម​ក្លឹប​អាច​យក​ពាន​ធំ​ទាំងពីរ​នេះទៅ​ហែ​ឬ​រក្សា​ទុក​​បាន​រយៈ​ពេល​៧​ថ្ងៃ​ រួច​ប្រគល់​ជូន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​វិញ៕

អត្ថបទ៖ Um Sopheak

មតិយោបល់