• 2024-03-21 14:39:00
  • បាល់ទាត់

ទោះ​ឮ​ថា​មាន​របួស Haaland អាច​ជួយ​ន័រវែស​បាន​ធម្មតា

  • 2024-03-21 14:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Erling Haaland អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ន័រវែស​បាន​ធម្មតា។ នេះ​បើ​យោង​តាម​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ។

កាល​ពី​ដើម​សប្ដាហ៍ មាន​របាយការណ៍​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា ក្នុង​អំឡុង​ពេល​ហ្វឹកហាត់​ត្រៀម​លេង​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ន័រវែស ខ្សែ​ប្រយុទ្ធ​វ័យ ២៣ ឆ្នាំ Haaland ត្រូវ​បាន​រាយការណ៍​មាន​របួស​ជើង។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ការ​ពិនិត្យ​ដោយ​ក្រុម​គ្រូពេទ្យ​របស់​ក្រុម​ជម្រើស​ជាតិ​ន័រវែស​បាន​ឲ្យ​ដឹង​ថា របួស​របស់​ Haaland មាន​សភាព​ស្រាល។ ដូច្នេះ​កីឡាករ​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​បាន​ធម្មតា។ នេះ​បើ​តាម​សម្ដី​របស់​លោក Stale Solbakken គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ន័រវែស ហើយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Goal។

ន័រវែស​ត្រៀម​ប៉ះ​ក្នុង​ជំនួប​មិត្តភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​សាធារណរដ្ឋ​ឆែក​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ និង​ស្លូវ៉ាគី​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​ក្រោយ។

​របាយការណ៍​ទាក់ទង​នឹង​បញ្ហា​របួស​របស់​ Haaland បង្ក​ការ​ព្រួយ​បារម្ភ​ដល់​មជ្ឈដ្ឋាន​មួយ​ចំនួន​ដែល​គាំទ្រ​ក្លឹប Manchester City។ នេះ​ក៏​ដោយ​សារ​តែ Man City នឹង​ត្រៀម​ប៉ះ Real Madrid ក្នុង​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ក្នុង Champions League នៅ​ជើង​ទី ១ នៅ​ថ្ងៃ​ទី ១០ មេសា និង​ជើង​ទី ២ នៅ​ថ្ងៃ​ទី ១៨ មេសា ខាង​មុខ។ វត្តមាន​របស់ Haaland ក្នុង​ការ​ជួយ​ពេញ​លេញ​មាន​សារៈសំខាន់​សម្រាប់​ Man Cityក្នុង​ការ​ប៉ះ​ Real Madrid៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី