• 2024-03-21 12:22:23
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​

  • 2024-03-21 12:22:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​កីឡាករ​បាល់ទាត់​នៅ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ អាច​រក​បាន​ប្រាក់​ពលកម្ម​បាន​ខ្ពស់​ជាង​លីគ​ដទៃ​ទៀត​ ក៏​ដូច​ជា​កីឡាករ​នៅ​ក្នុង​កីឡា​ផ្សេង​ៗ​ជា​ច្រើន​ផង​ដែរ​ព្រោះ​កីឡាបាល់ទាត់​នៅ​អឺរ៉ុប​ទទួល​បាន​ការ​គាំទ្រ​ និង​ជា​ពិសេស​គឺ​កីឡាករ​ផ្ទាល់​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​ និង​ការ​ប្រកួត​ប្រជែង​ច្រើន​។

បើ​យោង​តាម​ស្ថិតិ​របស់​ Leiquipe កីឡាករ​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​បញ្ជី​កីឡាករ​​ ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​នេះ​ ដែល​ថ្លៃ​នេះ​គឺ​មិន​ទាន់​កាត់​ថ្លៃ​ពន្ធ​និង​ថ្លៃ​ផ្សេងៗ​គឺ​ ខ្សែប្រយុទ្ធ​ Kylian Mbappe ដែល​មាន​ប្រាក់​ខែ​ប្រមាណ​ ៦លាន​អ៊ឺរ៉ូ​។ កីឡាករ​នេះ​ជា​កីឡាករ​ឆ្នើម​បំផុត​របស់​ក្លឹប​ Paris Saint Germain ដោយ​ក្នុង​រដូវកាល​នេះ​ស៊ុត​ចូល​បាន​ ៣៩គ្រាប់​ហើយ​ក្នុង​ ៣៩ប្រកួត​។

សម្រាប់​បេក្ខជន​បន្ទាប់​គឺ​ ខ្សែប្រយុទ្ធ​ Harry Kane ដែល​ជា​កីឡាករ​របស់​ក្លឹប​ Bayern Munich មាន​ប្រាក់​ខែ​ប្រមាណ​ ២.១លាន​អ៊ឺរ៉ូ​។ កីឡាករ​រូប​នេះ​បាន​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្លឹប​របស់​គេ​ក្នុង​ការ​រក​គ្រាប់​បាល់​។ ក្នុង​រដូវកាល​នេះ​ Kane បាន​ចូល​លេង​ឲ្យ​ Bayern បាន​ ៣៦ប្រកួត​ និង​ស៊ុត​ចូល​ ៣៧គ្រាប់​។ កីឡាករ​នេះ​ស្ថិត​ក្នុង​ខ្សែប្រយុទ្ធ​ឆ្នើម​រហូត​មក​។

Kevin de Bruyne ក៏​ស្ថិត​ក្នុង​ចំណោម​កីឡាករ​មាន​ប្រាក់​ខែ​ច្រើន​គេ​ផង​ដែរ​ ដោយ​ប្រាក់​ខែ​របស់​គេ​នៅ​ Man City គឺ​ ២.០២លាន​អ៊ឺរ៉ូ​។ KDB ជា​កីឡាករ​ស្នូល​របស់​ក្លឹប​រហូត​មក​ដោយ​ក្លឹប​ជឿជាក់​ខ្លាំង​ក្នុង​សមត្ថភាព​របស់​គេ​។

ខាង​ក្រោម​នេះ​ជាបញ្ជីឈ្មោះ​កីឡាករ​ទាំង​១០រូប​ នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អឺរ៉ុប​ទាំង​៥ ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​គេ​បំផុត​ (មិន​ទាន់​កាត់​ថ្លៃ​ពន្ធ​ និង​ថ្លៃ​ផ្សេង​ៗ) បើ​តាម​ស្ថិតិ​ចុះ​ផ្សាយ​ដោយ​ Liequipe៖

១. Kylian Mbappe​៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ PSG ទទួល​ប្រាក់​ខែ​ ៦លាន​អ៊ឺរ៉ូ​។

២. Harry Kane​៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Bayern Munich ទទួល​ប្រាក់​ខែ​ ២.១លាន​អ៊ឺរ៉ូ​។

៣. Kevin De Bruyne​៖ ខ្សែបម្រើ​​របស់​ក្លឹប​ Man Cityទទួល​ប្រាក់​ខែ​ ២.០២លាន​អ៊ឺរ៉ូ​។

៤. Erling Haaland​៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Man City ទទួល​ប្រាក់​ខែ​ ១.៩លាន​អ៊ឺរ៉ូ​។

៥. David Alaba​៖ ខ្សែការពារ​របស់​ក្លឹប​ Real Madrid ទទួល​ប្រាក់​ខែ​ ១.៨៨លាន​អ៊ឺរ៉ូ​។

៦. Robert Lewandowski៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Barca ទទួល​ប្រាក់​ខែ​ ១.៨៧លាន​អ៊ឺរ៉ូ​។

៧. Casemiro​៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Man Utd ទទួល​ប្រាក់​ខែ​ ១.៧៧លាន​អ៊ឺរ៉ូ​។

៨. Mohamed Salah​៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Liverpool ទទួល​ប្រាក់​ខែ​ ១.៧៧លាន​អ៊ឺរ៉ូ​។

៩. Raphael Varane​៖ ខ្សែប្រយុទ្ធ​របស់​ក្លឹប​ Man Utd ទទួល​ប្រាក់​ខែ​ ១.៧២លាន​អ៊ឺរ៉ូ​៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី