• 2024-03-20 11:16:32
  • បាល់ទាត់

Bruno ស្នើ​មានការគិតគូរឡើងវិញរឿងឲ្យកាតលឿងទាក់ទងនឹងការដោះអាវលើទីលាន

  • 2024-03-20 11:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Bruno Fernendes បាន​ធ្វើ​ការ​និយាយ​ទៅ​កាន់​សារព័ត៌មាន​ ដោយ​ធ្វើ​ការ​ស្នើ​សុំ​ឲ្យ​លុប​ចោល​លើការ​ពិន័យ​ទទួល​បាន​កាត​លឿង​ លើ​កីឡាករ​ដែល​ដោះ​អាវ​លើ​ទីលាន​ ដើម្បី​អបអរ​ក្នុង​ការ​ស៊ុត​ចូល​គ្រាប់​បាល់ទាត់​។

Bruno បាន​លើក​ឡើង​ថា​ ពិន័យ​នេះ​ត្រូវ​តែ​ដូរ​ចេញ​ហើយ​ ព្រោះ​សកម្មភាព​បែប​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​តែ​ធ្វើ​ការ​អបអរ​ ក៏​ដូច​ជា​មោទនភាព​នឹង​ក្រុម​ខ្លួន​ ឬ​ក៏​ខ្លួន​ឯង​ដែល​បាន​ស៊ុត​ចូល​ផ្ទាល់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ច្បាស់​ណាស់​ការ​អបអរ​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មាន​ការ​គោរព​ក្លឹប​ផង​ដែរ​។

ការ​ទាមទារ​នេះ​កើត​ឡើង​ក្រោយ​ Amad បាន​ស៊ុត​ចូល​ក្នុង​ការ​ប្រកួត​រវាង​ Man Utd នឹង​ Liverpool កាល​ពី​ពេលថ្មីៗ​នេះ​ នៅ​នាទី​​១២០+១ ដែល​ធ្វើ​ឲ្យ​គេ​អបអរ​ការ​ស៊ុត​ចូល​ដោយ​បាន​ដោះ​អាវ​ ដែល​ធ្វើ​ឲ្យ​ Amad ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២ ហើយ​ក៏​ទទួល​បាន​កាត​ក្រហម​។

គួរ​បញ្ចាក់​ផង​ដែរ​ថា​ ដោយ​សារ​តែ​មួយ​គ្រាប់​នេះ​បាន​ឲ្យ​ Man Utd ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup ៕

ប្រភព៖ theguardian អត្ថបទ៖ សេរី មង្គល

មតិយោបល់