• 2024-03-20 12:50:39
  • បាល់ទាត់

Carvajalថា​ Mbappe អាច​នឹង​ផ្លាស់​មក​កាន់​ Real Madrid រដូវកាល​ក្ដៅ​ខាង​មុខ​

  • 2024-03-20 12:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Dani Carvajal បាន​និយាយ​ទៅ​សារព័ត៌មាន​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​អាច​នឹង​ផ្លាស់​មក​កាន់​ក្លឹប​ Real Madrid នេះ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។

Carvajal បាន​និយាយ​ថា​៖" Real Madrid មិន​ទាន់​បាន​ប្រាប់​ពួក​យើង​ថា​យ៉ាង​ណា​ម៉េច​នៅ​ឡើយ​ទេ​ទាក់ទង​នឹង​ Mbappe ប៉ុន្តែ​មើល​ទៅ​ Mbappe អាច​នឹង​ផ្លាស់​មក​កាន់​ក្លឹប​ Real Madrid យើង​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​វា​ពិត​ជា​ល្អ​មែន​ទែន​បើ​អាច​មាន​គេ​លេង​ឲ្យ​ក្លឹប​យើង​។ គេ​ជា​កីឡាករ​កំពូល​។ ប្រសិន​រឿង​ហ្នឹង​កើត​ឡើង​មែន​ វា​ជា​ដំណឹង​ដ៏​ធំ​សម្រាប់​ Real ក៏​ដូច​ជា​ La Liga ទាំង​មូល​ "។

បើ​តាម​សារព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Mbappe នឹង​ចាកចេញ​ពី​ PSG ទៅ​កាន់​ Real នៅ​រដូវកាល​ខាង​មុខ​ ដោយ​ Mbappe កំពុង​ចរចា​នឹង​ Real ខណៈ​ PSG ក៏​មិន​ឃាត់​នឹង​ការ​សម្រេច​ចិត្ត​របស់​ Mbappe ដែរ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់