• 2024-03-22 06:25:00
  • បាល់ទះ

ក្ដីព្រៃវែងវ៉ៃផុងដី ទម្លាយ​រឿង​​ស្នងការ​ព្រៃវែង​មិន​ដែល​ឈ្នះ​ក្រុម​ស្នងការ​ខេត្ត​កណ្ដាល

  • 2024-03-22 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការប្រកួត​ដណ្ដើមពាន​រង្វាន់​ភូមិភាគ៤ស្មើទូទាំងប្រទេសឆ្នាំ​២០២៤ នៅ​មណ្ឌលខេត្តព្រៃវែង​កាល​ពី​ពេល​ថ្មីៗ​នេះ ក្លឹបបាល់ទះស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ បាន​ចាញ់​ក្រោម​ថ្វី​ដៃ​ក្រុម​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​ជា​ថ្មី​ម្ដងទៀត ខណ:ការប្រកួត​ពាន​សម្ដេច​ក្រឡាហោម ស ខេង ឆ្នាំ​២០២៣ ពួកគេ​ក៏​បាន​ចាញ់​ដូច​គ្នា។

ពាក់ព័ន្ធ​នឹង​ចំណុចនេះកីឡាករវ័យ​ក្មេង សុភ័ណ្ឌ សុភក្ដី ឬ​ប្រិយមិត្ត​ស្គាល់​ថាក្ដីព្រៃវែងវ៉ៃផុងដីដែល​ជា​សមាជិកក្រុម​ស្នងការខេត្ត​ព្រៃវែង បាន​ទម្លាយ​ថា​កត្តា​ធ្វើ​ឱ្យ​ក្រុម​ចាញ់​ព្រោះសមាជិក​ក្រុមមិន​សូវ​បាន​ហ្វឹកហាត់​​ជាមួយ​គ្នា ព្រោះ​រវល់​ការងារ​រៀងៗខ្លួន។

ក្ដីព្រៃវែងបាន​និយាយ​ថា ៖"អាចមកពីថាគេហ្វឹកហាត់​ដល់ជាង​យើង ពួកខ្ញុំ​ម្នាក់ៗ​រវល់​ការងារ​រៀង​ៗខ្លួន ភាគ​ច្រើន​ជា​គ្រូ​បង្រៀន​ដល់​អ៊ីចឹង​អត់​សូវ​មាន​​ពេល​ជុំ​គ្នា​ទេ ពេល​មាន​ការ​ប្រកួត​ចឹង​ប្រមូល​ផ្ដុំ​បាន​បី​បួន​ថ្ងៃ​ចឹង​ទៅ"។

កីឡាករ​ដដែល​នេះ​បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង ដែល​ពួកគេ​មិន​អាច​សងសឹក​ក្រុម​ស្នងការ​ខេត្ត​កណ្ដាល​បាន​ ដ្បិត​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា។ ទោះបីជាយ៉ាងណា​ ក្ដី​ព្រៃវែងបាន​ទទួល​ស្គាល់​ថា​ក្រុម​របស់​ពួកគេ​មាន​ភាព​ខ្វះខាត​ច្រើន​ទាំង​ស្មាត់​ឆ្វេងស្ដាំ និង​អ្នក​ប៉ះសេក្នុង​ជំនួបលើក​នេះ​។

ពាន​ភូមិ​ភាគ​នៅ​មណ្ឌល​ខេត្ត​ព្រៃវែង​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី​១៦ និង​ទី​១៧​ ខែមីនា ឆ្នាំ​២០២៤ ដោយ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​​រាជធានីភ្នំពេញ​ B ទទួល​បាន​ជើងឯក ជើង​ឯក​រង​បាន​លើ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ លេខ​៣​បាន​លើ​ស្នងការ​​ខេត្ត​ស្វាយរៀង និង​លេខ​៤​បាន​លើ​ស្នងការ​ខេត្ត​ព្រៃវែង​ B៕

អត្ថបទ៖ Um Sopheak

មតិយោបល់