• 2024-03-19 12:07:59
  • បាល់ទាត់

Messi នឹង​អវត្តមាន​ពី​ប្រកួត​មិត្តភាព​ឲ្យ​អាហ្សង់ទីន​ដោយសារ​តែ​របួស​​

  • 2024-03-19 12:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi នឹង​អវត្តមាន​ពី​ប្រកួត​មិត្តភាព​ឲ្យ​ក្រុម​ជម្រើស​ជាតិ​តទល់នឹង​ ក្រុម​ជម្រើស​ជាតិ​អែលសាល់វាឌ័រ​ និង​ក្រុម​ជម្រើសជាតិ​កូស្តារីកា​ នៅ​ចុង​ខែ​មីនា​ ឆ្នាំ​២០២៤​ខាង​មុខ​នេះ​។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ Messi មិន​អាច​ចូល​រួម​ការ​ប្រកួត​ខាង​លើ​នេះ​ព្រោះ​តែ​ គេ​កំពុង​មាន​របួស​សាច់ដុំ​បន្តិច​បន្តួច​ត្រង់​សាច់ដុំ​ជើង​ស្ដាំ​ ដែល​តម្រូវ​ឲ្យ​សម្រាក​ព្យាបាល​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​។

របួស​នេះ​កើត​ឡើង​ក្នុង​កំឡុង​ពេល​ដែល​គេ​បាន​លេង​ឲ្យ​ក្លឹប​ Inter Miami តទល់នឹង​ Nashville កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។

តាម​ពិត​ទាំង​ក្លឹប​ និង​ក្រុម​ជម្រើសជាតិ​សុទ្ធ​តែ​មិន​ចង់​ប្រថុយ​ប្រថាន​នឹង​របួស​របស់​គេ​ក៏​សម្រេច​ឲ្យ​គេ​ផ្អាក​ការ​ប្រកួត​ខែ​មីនា​ ជៀស​វៀង​មានរបួស​កាន់​តែ​ធ្ងន់​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី