/Volleyball-(4)/65f8e65739127_1710810660_medium.jpg)
- 2024-03-19 01:25:00
- បាល់ទះ
ប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ ចាញ់គួនម៉ុមមិនអស់ចិត្តចង់សងសឹកម្ដងទៀត
- 2024-03-19 01:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ ចាញ់គួនម៉ុមមិនអស់ចិត្តចង់សងសឹកម្ដងទៀត
ចន្លោះមិនឃើញ
កីឡាករល្បីល្បាញក្នុងបាល់ទះក្រៅប្រព័ន្ធ វ៉េត សុវណ្ណនាថ បានចាញ់ក្រោមថ្វីដៃគួនម៉ុម សឿនហេង និងអ្នកប៉ះសេឆ្នើម សួនចាន់ណារ៉ូ ទាំងមិនអស់ចិត្តនៅទីលានតារាងបាល់ទះ H&H សាខាទី២កាលពីពេលថ្មីៗកន្លងទៅ។
អេគីបចាស់ សុវណ្ណនាថ ម៉ាប់ឆ្វេង និងផានិតប៉ះសេ បានចាញ់ក្រោមថ្វីដៃក្រុមខ្លាំងគួនម៉ុមទាំងពិន្ទុប្រដេញគ្នា ១៦-១៤។ ជាមួយលទ្ធផលនេះសុវណ្ណនាថបានទម្លាយថា គេមិនទាន់ពេញចិត្តនឹងការលេងរបស់គេនៅនៅឡើយទេ ហើយទាល់តែចាញ់ពីរសិតឡើងទើបអស់ចិត្ត។
បើតាមសម្ដីរបស់សុវណ្ណនាថ ក្រោយរងបរាជ័យក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់រាប់រយនាក់នាថ្ងៃនោះ គេបានសុំគួនម៉ុមសងសឹកដែរ ប៉ុន្តែខាងម៉ុមមិនទទួលសំណើរឡើយ ក្រោមហេតុផលបានសម្រួលសរសៃរួចរាល់ហើយ។
កីឡាកររហស្សនាមប្ដូរចង្កេះលើអាកាស វ៉េត សុវណ្ណនាថ នឹងហោះទៅកាន់ទឹកដីអាមេរិកវិញនៅក្នុងពេលឆាប់ៗខាងមុខ។ ប៉ុន្តែដោយមិនទាន់អស់ចិត្តនឹងការប្រកួត កីឡាកររហស្សនាមប្ដូរចង្កេះលើអាកាស បានពន្យារពេលសំបុត្រយន្តហោះ ហើយកំពុងលាក់ខ្លួនពួនអាត្មាហ្វឹកហាត់ ដើម្បីត្រៀមសងសឹងលើ គួន ម៉ុម សឿន ហេង និង សួន ចាន់ណារ៉ូជាថ្មី ក្រោយគួនម៉ុមត្រឡប់មកពីវៀតណាមវិញ។ ទោះបីជាយ៉ាងណា គេមិនទាន់ឃើញការឆ្លើយតបណាមួយធ្វើឡើងពីភាគីគួនម៉ុមទេ៕