• 2024-02-26 06:05:00
  • បាល់ទះ

គំរូល្អ! អេលេក្ស ជើង​ខ្លាំង​ដើរ​ហូប​តាម​ភូមិពាយ ប្រកាន់ភ្ជាប់មិនលេងបាល់​ទះ​ស្អិតជាប់ដៃ

  • 2024-02-26 06:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលកីឡាបាល់ទះក្រៅផ្លូវការត្រូវបាននឹងកំពុងលេងស្អិតជាប់ដៃនៅ​តាម​តារាង​បាល់​ទះ​នានា​នៅ​កម្ពុជា​ កីឡាករ សាវុត អេលេក្ស និងក្រុមលេងតាមភូមិ​របស់​គេបាន​ប្រកាន់​ភ្ជាប់​ការមិន​លេង​បែប​នេះ​ឡើយ​ ព្រោះ​គេ​យល់​ឃើញ​ថា​ជាគំរូ​មិន​ល្អ​។ ផ្ទុយ​ទៅ​វិញ​ការលេង​វ៉ៃបោះប៉ះសេ​ដាច់ៗ​ធ្វើ​ឱ្យ​បាល់​ទះ​ល្អ​មើល​និង​ជក់​ចិត្ត។

ស្មាត់​ឆ្វេង​ដ៏ល្អនៅ​ខេត្ត​បាត់​ដំបង​ដែល​ទើប​ជួយ​ឱ្យ​ក្លឹប​កីឡាបាល់ទះ​​បាត់​ដំបង​លើក​ពាន Wurkz Special Volleyball Cup 4x4 2024 ភូមិភាគ​បាត់​ដំបង​កាល​ពី​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០២៤​ក្ដៅៗ​នេះ បាន​ទម្លាយ​ប្រាប់​ដូច្នេះ​ថា ៖"...អត់ចេះ​លេង​​បោក​ទេ មិត្ត​រួម​ក្រុម​ខ្ញុំ​​ក៏​អត់​មាន​អ្នក​បោក​ដែរ ឆ្វេង​ស្ដាំ​អត់​មាន​ណា​ចេះ​បោក​ទេ​ វ៉ៃបោះ! អត់​ចេះ​បោក​ទេ​គ្នា​ខ្ញុំ​លេង​..."។

ដោយ​ប្រកាន់​ភ្ជាប់​បែប​នេះ កីឡាករ​វ័យ​១៩​ឆ្នាំបាន​សំណូមពរ​អ្នក​លេង​បាល់​ទះ​ក្រៅ​ផ្លូវ​ការ​​ជួយ​កែ​តម្រូវ​គ្នា​ដូច​ជា​ប៉ះសេ​កុំ​ឱ្យ​ជាប់​ពេក កុំ​ស្អិតពេក កុំ​បោក​ខុស​បច្ចេក​ទេស​ ពី​ព្រោះ​ធ្វើ​ឱ្យ​ការ​ប្រកួត​មិន​ល្អ​មើល​។

គួរ​បញ្ជាក់​ថាកីឡាករ​ សាវុត អេលេក្ស ជា​សមាជិក​ក្រុម​ដ៏​ឆ្នើម​មួយ​រូប​របស់​ក្លឹប​បាល់​ទះ​​​បាត់​ដំបង ដែល​បាន​ជួយ​ឱ្យ​ក្រុម​មួយ​នេះ​លើក​ពាន​ Wurkz Special Volleyball Cup 4x4 2024 កាលពីពេល​ថ្មីៗ ក្រោយ​យក​ឈ្នះ​ក្រសួង​មហាផ្ទៃ​ B នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​២​សិត​ទល់​១​សិត​។ ក្រុម​របស់​គេ​ទទួល​បាន​ពាន​១ ប្រាក់រង្វាន់​១១​លាន​រៀល និង​មាន​កៅអី​ទៅ​ប្រកួត​នៅ​ភ្នំពេញ ខណៈលេខ​២​បាន​ប្រាក់​រង្វាន់​៥​លាន​រៀល និង​ទទួល​បាន​កៅអី​ទៅ​ប្រកួត​នៅ​ភ្នំពេញ​ដូច​គ្នា​។

ចំណាត់​ថ្នាក់​លេងខ៣​ បាន​ទៅ​លើ​ស្នងការរដ្ឋាន​នគរបាល​ខេត្ត​បាត់​ដំបង​ទទួល​បាន​ប្រាក់​រង្វាន់​២​លាន​រៀលនិង​លេខ​៣​ បាន​លើ​ស្នងការរដ្ឋាននគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​បាន​ប្រាក់​រង្វាន់​១​លាន​រៀល។ សម្រាប់​ក្រុម​ទាំង​អស់​ដែល​បាន​ចុះ​ឈ្មោះ​លេង​ក្នុង​ព្រឹត្តិការណ៍នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ក្នុង​មួយ​ក្រុម​ចំនួន​១​លាន​រៀល​៕

អត្ថបទ៖ Um Sopheak

មតិយោបល់