• 2024-02-23 01:00:00
  • បាល់ទះ

សហព័ន្ធបាល់ទះសម្លឹងឃើញកីឡាករល្អៗ ត្រៀមកោះហៅធ្វើតេស្តក្នុងក្រុមជម្រើសជាតិ

  • 2024-02-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយបញ្ចប់ព្រឹត្តិការណ៍កីឡាបីធំៗដូចជាពានរង្វាន់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង និងជាពិសេសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រតេជោលីគរដូវកាលទីមួយឆ្នាំ២០២៣-២០២៤ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានសម្លឹងឃើញកីឡាករក្មេងៗល្អៗមួយចំនួន ហើយក៏ត្រៀមកោះហៅពួកគេឱ្យធ្វើតេស្តសមត្ថភាពនៅក្នុងក្រុមជម្រើសជាតិ។

ថ្វីបើសម្លឹងឃើញយ៉ាងណាក្ដី ប៉ុន្តែសហព័ន្ធកីឡាបាល់ទះកម្ពុជាមិនទាន់បង្ហើបទេ ហើយបាននឹងកំពុងតាមដានជើងកីឡាករបន្តទៀត។ នេះបើតាមប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការហព័ន្ធកីឡាបាល់ទះកម្ពុជា។

ការណ៍ដែលមិនទាន់ទម្លាយកីឡាករដោលដៅ ព្រោះសហព័ន្ធមិនចង់ឲ្យកីឡាករកញ្ជ្រោល ដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ច្បាស់ៗបែបនេះថា ៖«...មានច្រើនដែលយើងត្រូវការជ្រើសរើស ហើយក៏មិនទាន់បង្ហើប ដើម្បីឲ្យកីឡាករកញ្ជ្រោលទេ យើងនៅតាមមើលទៀតនៅតាមក្លឹប ដែលថាជាជនគោលដៅដែលគិតថាអាចនឹងយកគាត់មកហ្វឹកហាត់ តែឲ្យក្លាយជាជម្រើសជាតិគឺមិនទាន់ទេ...មិនមែនបុគ្គលដែលមហាជនថាគាត់នេះល្អ គាត់ដាច់ខាតល្អនៅជុំរុំហ្វឹកហាត់ទេ ទាល់តែយកគាត់មកកែខៃទៀត...»។

លោកបណ្ឌិតបានបន្តថាសហព័ន្ធកីឡាបាល់ទះកម្ពុជានឹងកោះអញ្ជើញកីឡាករគោលដៅទាំងនោះទៅជុំរុំហ្វឹកហាត់និងធ្វើការវាយតម្លៃ ហើយលោកធ្លាប់ប្រាប់កាលពីកន្លងមកហើយថា កៅអីជម្រើសជាតិមិនមែនជារបស់អ្នកណាម្នាក់ណារហូតនោះទេ បើអ្នកណាខ្លាំងអ្នកណាស្រលាញ់ជាតិ អ្នកនោះនឹងទទួលបានកៅអីជម្រើសជាតិ៕

អត្ថបទ៖ Um Sopheak

មតិយោបល់