• 2024-02-21 04:50:00
  • បាល់ទះ

ក្រុមលេខ១ដល់៤តេជោលីគ ចាំនៅភ្នំពេញប្រកួតវិលជុំពាន៤ស្មើ Wurkz Special Volleyball Cup

  • 2024-02-21 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមចំណាត់ថ្នាក់ពីលេខ១ដល់លេខ៤ នៃពានរង្វាន់តេជោលីគដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះនឹងទទួលបានមួយកៅអី ដើម្បីវិលជុំសន្សំ​ពិន្ទុ​ក្នុងពូលនៃការប្រកួតប្រជែងដណ្ដើមពានរង្វាន់ព្រឹត្តិការណ៍៤ស្មើទូទាំងប្រទេស Wurkz Special Volleyball Cup 4x4 2024 នៅភូមិភាគរាជធានីភ្នំពេញ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ

បើតាមប្រសាសន៍របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័័ន្ធកីឡាបាល់ទះកម្ពុជា ក្នុង​សន្និសីទសារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ផ្សារ​ទំនើប​ជីព​ម៉ុង​ ២៧១ សហព័ន្ធកីឡាបាល់ទះ​កម្ពុជា​បានផ្ដល់សិទ្ធិពិសេសដល់ក្លឹបអាជីពដែលមានចំណាត់ថ្នាក់លេខ​១ដល់​លេខ​៤​នៅក្នុង​ពានរង្វាន់​​តេជោលីគពោលគឺមាន១កៅអីចាំនៅភូមិ​ភាគ​រាជធានី​ភ្នំពេញ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បាន​ពន្យល់​ថា ៖"យើងផ្ដល់សិទ្ធិពិសេសទៅដល់​ក្លឹប​អាជីព​ដែល​លេង​នៅ​ក្នុង​តេជោលីគ​គឺអាច Stand By ចាំ​បើ​គាត់​ចង់​ចូល​លេង​ មិន​មែន​ជា​ការ​បង្ខំ​ទេ​ណា ប៉ុន្តែ​យើង​ឱ្យ​​កូ​តា​មួយ​គឺ​ក្លឹប​ដែល​លេង​នៅ​តេជោលីគ​ ១ ២ ៣ ៤ ហ្នឹង​គឺ​គាត់​អាច​មាន​សិទ្ធិមាន​​​មួយ​កៅអី​នៅ​ចាំ​នៅ​រាជធានី​ភ្នំពេញ​តែ​ម្ដង​ ហើយ​បើ​សិន​គាត់​​មិន​ចូល​រួម​អាហ្នឹង​ជា​សិទ្ធិ​របស់​គាត់​"។

ក្រុម​​​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៤​នៃ​​ព្រឹត្តិការណ៍​តេជោលីគ​ឆ្នាំ​២០២៣-២០២៤ មាន​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស សមាគម​បាល់​ទះ​វិសាខា​ ក្លឹប​បាល់​ទះ​ស្នងការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ និង​សមាគម​បាល់​ទះ​ក្រសួង​មហាផ្ទៃ។

ងាក​មក​ព្រឹត្តិការណ៍​ប្រកួត៤​ស្មើ​ឯណេះវិញ​ Wurk Special Volleyball Cup 4x4 2024 មាន៤២ក្រុម​ ធ្វើ​ឡើង​នៅ​៥​ភូមិភាគ​ផ្សេង​គ្នា​រួម​មាន​ភូមិភាគ​ខេត្ត​បាត់​ដំបង (២៤-២៥ កុម្ភៈ ឆ្នាំ​២០២៤) សៀម​រាប (០២-០៣ មីនា ឆ្នាំ​២០២៤) កំពង់ចាម (០៩-១០ មីនា ឆ្នាំ​២០២៤) ព្រៃវែង (១៦-១៧ មីនា ឆ្នាំ​២០២៤) និង​ខេត្ត​ព្រះសីហនុ​ (២៣-២៤ មីនា ឆ្នាំ​២០២៤)។ ​កីឡាករ​មាន​យ៉ាង​តិច​៦​នាក់​ច្រើន​បំផុត​៨នាក់​ និង​គណៈប្រតិភូគ្រូបង្វឹក​៣​​នាក់​ក្នុង​​មួយ​ក្រុម​។

ការប្រកួត​តាម​ភូមិភាគ​នីមួយ​ៗ​ធ្វើ​តាម​រួប​មន្ត​ជម្រុះ​ចាញ់​ធ្លាក់​ មាន​តែ​បី​ប្រកួត​ប៉ុណ្ណោះ (The Best of 3) ឈ្នះ​ពីរ​ប្រកួត​ឈ្នះ​ការប្រកួត ខណៈ​​ចំណាត់​ថ្នាក់​មាន​ពី​លេខ​១ដល់​លេខ​៤ ប៉ុន្តែ​យក​ត្រឹម​លេខ​១​លេខ​២​ប៉ុណ្ណោះ​ ឡើង​មក​ប្រកួត​វិល​ជុំ​នៅ​ភូមិភាគ​រាជធានី​ភ្នំពេញ​។ ចំណាត់​ថ្នាក់​នៅ​តាម​ភូមិ​ភាគ​ទាំង​៥ លេខ​១​បាន​ពាន​មួយនិង​ប្រាក់​រង្វាន់​១១លាន​រៀល ខណៈលេខ​២​ដល់​លេខ​៤​មិនទទួលបានពាន​ឡើយ​តែ​មាន​ថវិកា​អម។

ចំណែក​ការ​ប្រកួត​នៅ​រាជធានីភ្នំពេញ​ធ្វើ​ឡើងតាម​រូប​មន្ត​វិល​ជុំ​សន្សំ​ពិន្ទុក្នុងពូល​ និង​មាន​ចំនួន​៥​សិត (The Best of 5) ឈ្នះ៣សិត​ឈ្នះ​ការ​ប្រកួត យកត្រឹម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៣ ចំណែក​ក្រុម​ឈ្នះ​ជើង​ឯក​បាន​ពាន​មួយ​និង​ប្រាក់​រង្វាន់​៥០​លាន​រៀល​៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី