• 2024-01-09 06:07:47
  • បាល់ទះ

សួន​ ចាន់ណារ៉ូ៖​ ចង់​ឲ្យ​ក្រុម​បាល់ទះ​ផ្សេងៗ​យក​បរទេស​មក​ឲ្យ​ច្រើន​ដើម្បី​មាន​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង​

  • 2024-01-09 06:07:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទះ​ឆ្នើម​របស់​ក្រុម​វិសាខា​ សួន​ ចាន់ណារ៉ូ​ រីករាយ​ដែល​ឃើញ​បណ្ដា​ក្រុម​បាល់ទះ​នៅ​កម្ពុជា​នាំ​យក​កីឡាករ​បរទេស​មក​ជួយ​ក្រុម​ពិសេស​ត្រៀម​ប្រកួត​ តេជោលីគ​ នៅ​ថ្ងៃ​ខាង​មុខ​នេះ។​

សួន​ ចាន់ណារ៉ូ (រូបហ្វេសបុក ណារ៉ូ)

សួន​ ចាន់ណារ៉ូ​ បាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ រូប​គេ​ពិត​ជា​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​មាន​ក្រុម​អង្គរក្ស​ និង​មហាផ្ទៃ​នាំ​យក​កីឡាករ​បរទេស​ត្រៀម​ការ​ប្រកួត​ តេជោលីគ​ ខាង​មុខ​នេះ។​ រូប​គេ​សំណូមពរ​ដល់​ក្រុម​ដទៃ​ទៀត​បើ​អាច​សូម​រក​កីឡាករ​បរទេស​ផ្សេងៗ​ទៀត​ដើម្បី​មក​ពង្រឹង​ក្រុម​ផង​ និង​មួយ​ទៀត​នោះ​គឺ​មាន​ការ​ប្រកួត​គ្នា​កាន់តែ​ខ្លាំង។​

រូបភាពហ្វេសបុកសហព័ន្ធ

កាល​ណា​ក្រុម​មាន​កីឡាករ​បរទេស​ច្រើន​ កីឡាករ​ក្នុង​ស្រុក​កាន់តែ​ខំប្រឹង​ពង្រឹង​សមត្ថភាព​កាន់​តែ​ខ្លាំង​ដូច​គ្នា​ ដូច្នេះ​បាល់ទះ​កម្ពុជា​រឹតតែ​រីកចម្រើន​ទៅ​មុខ​ទៀត។​ នៅ​ប្រទេស​ជិតខាង​គឺ​គេ​មាន​កីឡាករ​ចម្រុះ​ជាតិ​សាសន​ ឬ​បរទេស​យូរ​ហើយ​ ដូច្នេះ​ខ្លួន​គឺ​ពិត​ជា​ចង់​ឲ្យ​ក្រុម​កម្ពុជា​ឈាន​ទៅ​ដូច​គេ​ផង​ដែរ​ ពិសេស​ការ​ប្រកួត​កាន់តែ​ជក់ចិត្ត​ និង​ប្រជែង​គ្នា​ខ្លាំង។​

រូបភាពហ្វេសបុកសហព័ន្ធ

បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​សម្រាប់​ការ​ត្រៀម​ប្រកួត​បាល់ទះ​ តេជោលីគ​ ឆ្នាំ​២០២៣-២០២៤​ ថ្ងៃ​ទី១២​ ខែ​មករា​ នេះ​ក្រុម​បាល់ទះ​ក្នុង​ស្រុក​ចំនួន​៣ ​ហើយ​ដែល​នាំ​កីឡាករ​បរទេស​មក​ជួយ​ដូច​ជា​ក្រុម​វិសាខា​ ក្រុម​អង្គរក្ស​ និង​ក្រុម​មហាផ្ទៃ។​ បរទេស​ទាំង​នោះ​មាន​ជនជាតិ​គុយបា​ ឥណ្ឌូណេស៊ី​ និង​វៀតណាម​ជា​ដើម៕​

រូបភាពហ្វេសបុកក្លឹបបាល់ទះអង្គរក្ស

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី