• 2023-10-25 11:25:56
  • ព័ត៌មាន

Ronaldo៖ ខ្ញុំ​មិន​ខ្វាយខ្វល់​ពី​កំណត់ត្រា​ផ្ទាល់​ខ្លួន​នោះ​ទេ

  • 2023-10-25 11:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លឹប Al Nassr កីឡាករ Cristiano Ronaldo បាន​លើកឡើង​ថា ខ្លួន​មិន​ខ្វាយខ្វល់​ពី​កំណត់ត្រា​ផ្ទាល់​ខ្លួន​នោះ​ទេ។

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​បុរស​ជនជាតិ​ព័រទុយហ្គាល់​រូប​នេះ​ស៊ុត​ចូល ២គ្រាប់​នៅ​ក្នុង​ប្រកួត​រវាងក្លឹបរបស់​លោក​ និង​ក្លឹប Al-Duhail ក្នុង​ក្របខ័ណ្ឌ Champions League អាស៊ី AFC។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត Ronaldo ជាប់​លេខ ១ ខាង​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០២៣ ដោយ​រក​បាន ៤៣គ្រាប់។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ Ronaldo បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ខ្វាយខ្វល់​ច្រើន​ទេ​ពី​កំណត់ត្រា»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គ្រាន់​តែ​ចង់​រីករាយ​នឹង​ពេលវេលា​បច្ចុប្បន្ន​នៅ​នឹង​មុខ​ខ្ញុំ​តែ​ប៉ុណ្ណោះ»៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់