• 2023-08-02 07:24:14
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ប្រមូល​ថវិកា​មួយ​ចំនួន​ជួយ​ព្រឹទ្ធាចារ្យ​ សាន​ គឹមស៊ាន​ សម្រួល​ដល់​ការ​ព្យាបាល​ជំងឺ​

  • 2023-08-02 07:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ ដែល​មាន​លោក​ឧកញ៉ា​ សៅ​ សេងហាក់​ រួម​និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ទៀត​បាន​ប្រមូល​ថវិកា​រួម​គ្នា​បាន​មួយ​ចំនួន​ជួយ​ដល់​លោក​ព្រឹទ្ធាចារ្យ​ហាប់គីដូ​ និង​គុន​ល្បុក្កតោ​ សាន គឹមស៊ាន ដើម្បី​សម្រួល​ដល់​ការ​ព្យាបាល​ជំងឺ។​

រូបភាពផ្ដល់ជូន

នេះ​បើ​តាម​ការ​ឲ្យ​ដឹងពីលោក​ គង់​ ចាន់ធីណា​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​​ ដោយ​ឃើញ​លោក​ព្រឹទ្ធាចារ្យ​ សាន​ គឹមស៊ាន​ មាន​ជំងឺ​ជាប់​ខ្លួន​ហើយ​ត្រូវ​ពិនិត្យ​ព្យាបាល​ផង​នោះ​គឺ​ប្រធាន​សហព័ន្ធ​ អនុប្រធាន​ និង​សមាជិក​ប្រតិបត្តិ​មួយ​ចំនួន​ប្រមូលបានថវិកា​សរុប​ ៦២៥​ដុល្លារ​។​ ដែល​ថវិកា​នេះ​គឺ​បាន​ប្រគល់​ជូន​លោក​ព្រឹទ្ធាចារ្យ​រួចរាល់​ផង​ដែរ​ដើម្បី​ប្រើប្រាស់​សម្រួល​ដល់​ការ​ព្យាបាល​ផ្សេងៗ។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ ព្រឹទ្ធាចារ្យ​ សាន​ គឹមស៊ាន​ ជាស្ថាបនិក​ក្បាច់​គុន​ល្បុក្កតោ​ល្បីឈ្មោះ​របស់​កម្ពុជា​ដែល​ក្នុង​ស្រទាប​ក្បាច់​គុន​គេ​សុទ្ធ​សឹង​តែ​ស្គាល់​ពី​ស្នាដៃ​ និង​ការ​អភិរក្ស​ អភិវឌ្ឍន៍​ក្បាច់​គុន​របស់​ខ្មែរ។​ លោក​ព្រឹទ្ធាចារ្យ​ក៏​ជា​ស្ថាបនិក​មួយ​ដែល​នាំ​ក្បាច់​គុន​ហាប់គីដូ​ចូល​ក្នុង​កម្ពុជា​ផង​ដែរ​កាល​ពី​ជំនាន់​មុន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់