• 2023-07-31 04:12:18
  • បាល់ទះ

ខ្លាំង​មិន​ធម្មតា ក្រុមបាល់ទះក្រសួងមហាផ្ទៃ វាយ​ផ្ដាច់​ប្រេស៊ីល យក​មេដាយមាស​នៅ​កាណាដា

  • 2023-07-31 04:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះក្រសួងមហាផ្ទៃ បាន​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​ដោយ​ដណ្ដើម​បាន​មេដាយ​មាស​នៅ​ប្រទេស​កាណាដា ក្រោយ​វាយ​ផ្ដាច់​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​ប្រេស៊ីល CBMDF ​ក្នុង​លទ្ធផល ៣ សិតទល់ ០។

មេដាយ​មាស​ដែល​ក្រុមបាល់ទះក្រសួងមហាផ្ទៃ​ដណ្ដើម​បាន​ពេល​នេះ គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Plice & Fire Games 2023 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៣។ ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្តើមបានជ័យជម្នះ៦ប្រកួតជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍ World Plice & Fire Games 2023 ដែលប្រព្រឹត្តទៅនៅប្រទេសកាណាដា។

ចំណុច​គួរ​កត់​សម្គាល់ មុន​ទទួល​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​នេះ ក្រុម​បាល់​ទះ​ក្រសួង​មហាផ្ទៃ បាន​ជួប​ជា​ក្រុម​របស់​ប្រទេស​ប្រេស៊ីល​ដល់​ទៅ​២ក្រុម ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ។ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ក្រុម​បាល់​ទះ​ក្រសួង​មហាផ្ទៃ បាន​ជួប​ជាមួយ​ក្រុម​ប្រេស៊ី

។ជាលទ្ធផល ក្រុម​បាល់​ទះ​​ក្រសួង​មហាផ្ទៃ បាន​យក​ឈ្នះក្រុមប្រេស៊ីល ២ សិតទល់ ០។ លុះ​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្រុម​បាល់ទះ​របស់​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​ប្រេស៊ីល​មួយ​ក្រុម​ទេ គឺ​ក្រុម CBMDF ហើយ​ក្រុម​កម្ពុជា​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល​ឈ្នះដាច់ ៣ សិត​ទល់ ០ ទទួល​បាន​មេដាយ​មាស។

ក្រៅ​ពី​ក្រុម​បាល់​ទះ​ក្រសួង​មហាផ្ទៃ ក៏​មានអត្តពលិក​បាន​ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​នគរបាល​នេះ ក្នុង​នោះ​មានដូច​ជា អត្តពលិក​វាយកូនឃ្លីលើតុ អត្តពលិកហែលទឹក ជាដើម​ដែល​ទទួល​បាន​មេដាយ​មាស ប្រាក់ ក្នុង​វិញ្ញាសារ​រៀង​ៗខ្លួន​​។

អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដឹកនាំប្រតិភូផ្ទាល់ដោយ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនប្រភេទកីឡាចំនួន១៣ ឱ្យទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Firee Games 2023) ) នៅទីក្រុង Winnipeg ខេត្ត Manitoba ប្រទេសកាណាដា។ ក្នុងនោះ ប្រភេទកីឡាវាយ កូនឃ្លីលើតុ មានកីឡាករចំនួន០៤រូប និងគ្រូបង្វឹកម្នាក់៕

អត្ថបទ៖ ទារិកា

មតិយោបល់