• 2023-06-26 09:03:40
  • ព័ត៌មាន

កំណែទម្រង់ដ៏ធំ បិសាចក្រហម ដាក់តម្លៃច្បាស់ៗ​ លក់​ចេញកីឡាករ​១៣​រូប​

  • 2023-06-26 09:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ERIK TEN HAG ត្រូវបានគេរាយការណ៍ថា មានផែនការ​លក់ចេញ​នូវ​កីឡាករ 13 នាក់ដែលជាផ្នែកមួយនៃការកំណែទម្រង់ដ៏ធំរបស់ Manchester United ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ ២៦០លាន​អឺរ៉ូ ។

ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការវ័យ 53 ឆ្នាំរូបនេះ បិសាចក្រហម ចាប់​ផ្ដើម​មាន​ពាន​រាប់​ឡើងវិញ ដោយ​បាន​ឈ្នះ​រង្វាន់ Carabao Cup និងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League។ ប៉ុន្តែ​លោក​ចាំ​មិន​ភ្លេច​ទេ អំពី​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​លទ្ធផល 7-0 ទល់​គូ​ប្រជែង Liverpool និង​បញ្ចប់​រដូវកាល ដោយ​ការ​ដេញ​តាម​ពី​ក្រោយ​ក្រុម​ម្ចាស់​ជើងឯក Man City ដល់​ទៅចំនួន ១៤ ពិន្ទុ។

គាត់មានបំណងចង់ពង្រឹងក្រុមរបស់គាត់នៅរដូវក្តៅនេះក្នុងមុខតំណែងមួយចំនួន ដើម្បីព្យាយាមបិទគម្លាតនោះ មុនពេលចាប់ផ្តើមយុទ្ធនាការ 2023/24 ក្នុង​នោះ សម្រេច​ដាក់​លក់​កីឡាករ​ចំនួន ១៣ រូប​ចេញ ដើម្បី​មាន​ទុន​ប្រមាញ់​កម្លាំង​មាន​សក្ដានុពលថ្មីៗ។

កីឡាករ​ទាំង ១៣នាក់​ដែល​ដាក់​លក់​នោះ​មាន

១.Jadon Sancho តម្លៃ ៤៥លានអឺរ៉ូ

២.Harry Maguire តម្លៃ ៤០លានអឺរ៉ូ

៣.Scott McTominay តម្លៃ ៤០លានអឺរ៉ូ

៤.Anthony Martial តម្លៃ ២៥លានអឺរ៉ូ

៥.Dean Henderson តម្លៃ ២០លានអឺរ៉ូ

៦.Donny van de Beek តម្លៃ ២០លានអឺរ៉ូ

៧.Fred តម្លៃ ២០លានអឺរ៉ូ

៨.Anthony Elanga តម្លៃ ២០លានអឺរ៉ូ

៩.Hannibal Mejbri តម្លៃ ១៣លានអឺរ៉ូ

១០.Alex Telles តម្១០លានអឺរ៉ូ

១១.Brandon Williams តម្លៃ ៥លានអឺរ៉ូ

១២.Eric Bailly តម្លៃ ២០លានអឺរ៉ូ

១៣.Zidane Iqbal តម្លៃ ៨៥ម៉ឺនអឺរ៉ូ

អត្ថបទ៖ ទារិកា

មតិយោបល់