• 2023-05-31 10:42:16
  • ព័ត៌មាន

Felix នឹង​ត្រលប់​មក​ Atletico វិញ បន្ទាប់​ពី​គ្រូ​ថ្មី Chelsea មិន​ត្រូវ​ការ

  • 2023-05-31 10:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Joao Felix នឹង​មិន​ចុះ​កុងត្រា​នៅ​​ Chelsea ជា​អចិន្ត្រៃយ៍​ទេ ដោយ​សារ​តែ​លោក Mauricio Pochettino អ្នកចាត់ការ​ថ្មី​របស់ Chelsea «មិន​ត្រូវ​ការ» កីឡាករ​រូប​នេះ​នៅ​ក្នុង​ក្រុម​របស់​ខ្លួន​។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រធាន​ក្លឹប Atletico Madrid លោក Enrique Cerezo។

Felix បាន​លេង​ឱ្យ​ Chelsea ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​តាំង​ពី​ខែ​មករា​ ឆ្នាំ២០២៣នេះ​មក។

«កាល​ពី​ម្សិលមិញ​ យើង​ទទួល​បាន​ព័ត៌មាន​ថា អ្នកចាត់ការ​ថ្មី​របស់ Chelsea មិន​ត្រូវ​ការ Felix ទេ»។ នេះ​បើ​តាម​ការ​ឡើង​របស់​លោក Cerezo។

បើ​តាម​លោក​ប្រធាន​ AT កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​នឹង​ត្រលប់​មក​លេង​នៅ​អេស្ប៉ាញ​វិញ។

Felix ក្នុង​រយៈពេល​តិច​ជាង​ ៦ខែ​នៅ Chelsea លេង​បាន ២០ដង ហើយ​រក​គ្រាប់​បាល់​បាន ៤ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់