/647487668efa6_1685358420_medium.jpg)
- 2023-05-29 12:52:21
- ព័ត៌មាន
ប្រេស៊ីលតាមចែចូវគ្រូ Real ឱ្យមកធ្វើអ្នកចាត់ការក្រុមជម្រើសជាតិរបស់ខ្លួន
- 2023-05-29 12:52:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រេស៊ីលតាមចែចូវគ្រូ Real ឱ្យមកធ្វើអ្នកចាត់ការក្រុមជម្រើសជាតិរបស់ខ្លួន
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បានតាមចែចូវលោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid ដើម្បីមកធ្វើជាអ្នកចាត់ការក្រុមជម្រើសជាតិឈុតធំរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Athletic។
ប្រភពខាងលើបានបន្តថា ប្រេស៊ីលនៅតែរង់ចាំ Ancelotti ជានិច្ច បើទោះបីជាសាមីខ្លួនចង់បន្តនៅ Real រហូតដល់ឆ្នាំ២០២៤។
តំណែងអ្នកចាត់ការឈុតធំប្រេស៊ីលកំពុងនៅទំនេរ ក្រោយពេលលោក Tite លាលែងចេញពីតំណែង បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនៅប្រទេសកាតា។
ដំបូងឡើយប្រេស៊ីលបានដាក់ឱសានវាទក្នុងការជ្រើសរើសអ្នកចាត់ការត្រឹមខែឧសភានេះ ប៉ុន្តែក្រោយមកក៏សម្រេចចិត្តបន្តវិញ ក្នុងគោលបំណងចង់យកចិត្តលោក Ancelotti។
ក្រៅពីបុរសជនជាតិអ៊ីតាលីនេះ ខាងប្រេស៊ីលក៏សម្លឹងឃើញគ្រូល្បីៗមួយចំនួនដូចជាបុរសជនជាតិព័រទុយហ្គាល់ លោក Jose Mourinho ផងដែរ៕