• 2023-05-17 12:12:04
  • ព័ត៌មាន

ក្រោយ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL ថ្នាក់ដឹកនាំ Inter Milan បន់​កុំ​ឱ្យ​ជួប​ Real Madrid

  • 2023-05-17 12:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ក្លឹប​របស់​ខ្លួន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ លោក​ Javier Zanetti អនុប្រធាន​ក្លឹប Inter Milan បាន​និយាយ​ថា ខ្លួន​មិន​ចង់​ជួប​ក្លឹប Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នោះ​ទេ។

លោក​បាន​លើកឡើង​ថា៖ «ខ្ញុំ​ពិត​ជា​ចង់​ចៀស​ឱ្យ​ឆ្ងាយ​ពី​ក្លឹប Real Madrid ណាស់»។

«ព្រោះ​ថា ការ​ប្រកួត​ក្របខ័ណ្ឌ​នេះ​ដូច​ជា ការ​ប្រកួត​របស់​ពួក​គេ [Real Madrid] តែ​ម្ដង»។ នេះ​ជា​ការ​បន្ត​របស់​លោក។

ក្លឹប Inter Milan បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League ក្រោយ​ពី​ឈ្នះ AC Milan កាល​ពី​យប់​មិញ។ នេះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ១០ឆ្នាំ របស់​ Inter ដែល​បាន​ឡើង​ដល់​វគ្គ​នេះ។

នៅ​យប់​ថ្ងៃ​ពុធ​នេះ Real Madrid នឹង​ប៉ះ​ជាមួយ Manchester City នៅ​ទឹកដី​អង់គ្លេស។ ការ​ប្រកួត​នេះ​​ជា​ការ​ប្រកួត​ជើង​ទី២ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ Champions League ដោយ​កាល​ពី​ជើង​ទី១ ក្លឹប​ទាំង​ពីរ​បាន​បញ្ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ១-១៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់