• 2023-05-16 11:55:51
  • ព័ត៌មាន

ចចាមអារ៉ាម៖ PSG ចង់​បាន​កីឡាករ Man City ជំនួស Messi

  • 2023-05-16 11:55:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain ចង់​បាន​ខ្សែ​បម្រើ​ព័រទុយហ្គាល់​កីឡាករ Bernardo Silva មក​ជំនួស​តំណែង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បារាំង Le Parisien

ស្រប​ពេល​ដែល​មាន​ដំណឹង​ថា Messi ទៅ​លេង​នៅ​អារ៉ាប៊ីសាអ៊ូឌីត ខាង PSG ក៏​បាន​ស្វែងរក​បេក្ខភាព​មក​ជំនួស​កីឡាករ​រូប​នេះ។ ក្នុង​ចំណោម​បេក្ខភាព​ជា​ច្រើន​នោះ​ក៏​មាន ខ្សែ​បម្រើ​ក្លឹប Manchester City កីឡាករ Silva នេះ​ដែរ។

តាម​ពិត​ទៅ​ Silva ក៏​មាន​បំណង​ចង់​ចាកចេញ​ពី​ក្លឹប​អង់គ្លេស​នេះ​ដែរ។ កីឡាករ​រូប​នេះ​ធ្លាប់​មាន​កិច្ចព្រមព្រៀង​ជាមួយ PSG កាល​ពី​ឆ្នាំ​មុន បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Goal តែ​ដោយសារ​ខាង PSG មាន​បញ្ហា​ខាង​ហិរញ្ញវត្ថុ ទើប​មិន​អាច​ផ្ទេរ​ចេញ​បាន។

សូម​ជម្រាប​ផង​ដែរ​ថា​ Bernardo Silva ក៏​ធ្លាប់​ជា​មិត្តរួមក្រុម​របស់​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe ដែរ ដោយ​កីឡាករ​រូប​នេះ​ធ្លាប់​លេង​នៅ​ក្លឹប Monaco៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់