• 2023-05-09 10:26:50
  • ព័ត៌មាន

Messi កៀក​នឹង​ជុំ​ជើង​ជាមួយ​ Ronaldo នៅ​អារ៉ាប៊ីសាអ៊ូឌីត​ហើយ

  • 2023-05-09 10:26:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជាមួយ​ក្លឹប​មួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AFP

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Messi នឹង​ចុះ​កុងត្រា​ជាមួយ​ក្លឹប Al-Hilal នៅ​រដូវ​ក្ដៅ​នេះ ស្រប​ពេល​ដែល​កុងត្រា​របស់​កីឡាករ​រូប​នេះ​ជាមួយ​នឹង​ក្លឹប Paris Saint-Germain នឹង​ផុត​កំណត់​នៅ​ថ្ងៃ​ទី៣០ ខែ​មិថុនា។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Forbes ក្រុមការងារ​របស់ Messi បាន​ស្នើ​ខាង Al-Hilal ថ្លៃ​ឈ្នួល​មួយ​ឆ្នាំ៦៦០លាន​ដុល្លារ​អាមេរិក តែ​ក្រោយ​មក​ព្រមព្រៀង​ត្រឹម​ ៣៨៦,៥ដុល្លារ​។

សូម​ជម្រាប​ផង​ដែរ Messi កំពុង​តែ​មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​ក្លឹប​យក្ស​បារាំង PSG ដោយ​នៅ​ពេល​នេះ​ កីឡាករ​រូប​នេះ​កំពុង​តែ​ក្រោម​ការ​ពិន័យ​របស់​ក្លឹប​រយៈពេល ២សប្ដាហ៍៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់