• 2023-05-04 01:32:43
  • បាល់ទះ

ជួប​គ្នា​យប់​នេះ គ្រូ​បាល់ទះ​កម្ពុជា​មិន​ហ៊ាន​មើល​ស្រាល​ហ្វីលីពីន​ ព្រោះ​កត្តា​នេះ

  • 2023-05-04 01:32:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​​នឹង​ត្រូវ​ប្រកួត​ជាមួយ​ជម្រើសជាតិ​ហ្វីលីពីន​សម្រាប់​ការ​ប្រកួត​ទី​ពីរ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល A នៅ​យប់​នេះ​​ម៉ោង៧:៣០នាទីក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២។

លោក Li Jun

ការ​ប្រកួត​ទី​មួយ​របស់​កម្ពុជា​បាន​យក​ឈ្នះ​សិង្ហបុរី​៣​សិត​ទល់​នឹង​០ ខណៈ​ហ្វីលីពីន​លេង​ចាញ់​ឥណ្ឌូណេស៊ី​ ៣​សិត​ទល់​នឹង​០។ មែនទែន​ទៅ កាល​ពី​ស៊ីហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ កម្ពុជា​និង​ហ្វីលីពីន​ក៏​ស្ថិត​នៅ​ក្នុង​ពូល​ជាមួយ​គ្នា​ដែរ។ កាល​នោះ​ក្នុង​ការ​ប្រកួត​កម្ពុជា​បាន​យក​ឈ្នះ​៣​សិត​ទល់​នឹង១​សិត។

យ៉ាងណាការ​ប៉ះ​គ្នា​ម្ដង​ទៀត​នេះ លោក Li Jun ដែល​ជា​គ្រូ​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មិន​ហ៊ាន​មើល​ស្រាល​ហ្វីលីពីន​ឡើយ ត្បិត​ធ្លាប់​ឈ្នះ​លើក​មុន​ក៏​ដោយ។ "ស្អែក​យើង​ប៉ះ​ហ្វីលីពីន ដូច្នេះ​យើង​មិន​អាច​មើល​ងាយ​គូសត្រូវ​បាន​ឡើយ ត្រូវ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព។ ជាក់​ស្ដែង​ស៊ីហ្គេម​ឆ្នាំ​នេះ​ ពួក​គេ​ផ្លាស់​ប្ដូរ​កីឡាករ​ថ្មី​​ច្រើន ជា​ពិសេស​មាន​ក្មេង​ៗ​ទៀត"។ សម្ដី​លោក Li Jun ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ​សិង្ហបុរី។

ក្នុង​ពូល​ A កម្ពុជា​និង​ឥណ្ឌូណេស៊ី​កំពុង​មាន​៣​ពិន្ទុ​ដូច​គ្នា ស្របពេល​ដែល​ហ្វីលីពីន​និង​សិង្ហបុរី​មាន​០​ពិន្ទុ​ដូច​គ្នា៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី