• 2023-04-27 11:09:56
  • ព័ត៌មាន

Pep ថា ឱកាសឈ្នះពាន PL ស្ថិត​នៅ​ក្នុង​ដៃ​របស់​ Man City ​ហើយ

  • 2023-04-27 11:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឈ្នះ​ Arsenal ក្នុង​លទ្ធផល ៤ ទល់​នឹង ១ លោក Pep Guardiola អ្នកចាត់ការ​ក្លឹប Manchester City បាន​និយាយ​ថា ឱកាសឈ្នះពាន​លីគ​កំពូល​អង់គ្លេស Premier League ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្លឹប​នេះ​ហើយ។

លោក​បាន​និយាយ​ថា៖ «ការ​ប្រកួត​នេះ​ជា​ប្រកួត​សំខាន់ តែ​មិនមែន​ជា​ការ​ប្រកួត​សម្រេច​យក​ឈ្នះ​ពាន​នោះ​ទេ។ យើង​លេង​បាន​ល្អ​ណាស់។ ខ្ញុំ​ស្គាល់​ច្បាស់​ពី​ដៃ​គូ ដែល​យើង​លេង​ទល់​ជាមួយ​។ ពេល​នេះ​គេ​នៅ​តែ​ឈរ​លើ​កំពូល​តារាង... យ៉ាងណាមិញ ពេល​នេះ​ជោគវាសនា​របស់​យើង​គឺ​ស្ថិត​ក្នុង​ដៃ​របស់​យើង​ហើយ»។

«ខ្ញុំ​ចង់​ឱ្យ​ ២ប្រកួត​ដែល​នៅ​សល់ ប្រែ​ក្លាយ​ទៅ​ជា ៦ពិន្ទុ តែ​យើង​ត្រូវ​តែ​ឈ្នះ​ប្រកួត​ទាំង​នេះ។ ខ្ញុំ​ចង់​បាន​ជំហរ​របស់​យើង​នៅ​ពេល​នេះ ដោយសារ​តែ​វា​គឺ​អាស្រ័យ​លើ​យើង​ទាំង​ស្រុង»។ នេះ​បើ​តាម​ការ​លើកឡើង​បន្ថែម​របស់​លោក Pep។

អ្នកចាត់ការ​រូប​នេះ​បាន​បន្ត​ថា មុន​ការ​ប្រកួត​ប៉ះ​នឹង Arsenal ក្ដី​ប្រាថ្នា​របស់​ Man City ក្នុង​ការ​ឈ្នះ​ពាន Premier League គឺ​ស្ថិត​នៅ​ដៃ​របស់ Arsenal ប៉ុន្តែ​ឥលូវ​អ្វីៗ​ទាំង​អស់​គឺ​អាស្រ័យ​លើ​កូនក្រុម​របស់​លោក។

Man City ពេល​នេះ​ឈរ​លេខ ២ ដោយ​មាន ៧៣ពិន្ទុ ហើយ​លេង ៣១ប្រកួត ចំណែក​ឯ Arsenal លេង​បាន ៣៣ប្រកួត​មាន ៧៥ពិន្ទុ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី