• 2023-04-05 13:23:25
  • ព័ត៌មាន

អតីត​គ្រូ Barca ហោះ​មក​រាជធានី​ឡុងដុង ដើម្បី​មក​ពិភាក្សា​ជាមួយ Chelsea

  • 2023-04-05 13:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​គ្រូ​បង្គោល​ក្លឹប Barcelona និង​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​លោក Luis Enrique នា​ពេល​ថ្មីៗ​នេះ ដើម្បី​មក​ពិភាក្សា​ការងារ​ជាមួយ​ក្លឹប Chelsea។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Independent

ក្លឹប​ Chelsea បាន​បញ្ចប់​កុងត្រា​ជាមួយ​នឹង​លោក Garry Potter ហើយ​នៅ​ពេល​នេះ​ដែរ ក្លឹប​រហស្សនាម​តោ​ខៀវ​នេះ​កំពុង​តែ​ស្វែងរក​បេក្ខភាព​មួយ​ចំនួន​ក្នុង​ការ​ជំនួស​តំណែង​របស់​បុរស​ជនជាតិ​អង់គ្លេស​មួយ​នេះ។

ប្រភព​មក​ពី​សារព័ត៌មាន The Independent ​បាន​បន្ត​ថា មន្ត្រី​របស់​ក្លឹប​ Chelsea ចាប់​អារម្មណ៍​ជាមួយ​នឹង​សមត្ថភាព​របស់​លោក Enrique ទើប​អញ្ជើញ​លោក​មក​រាជធានី​ឡុងដុង​ ដើម្បី​មក​ពិភាក្សា​បន្ត​។

សូម​ជម្រាប​ផង​ដែរ​ លោក Enrique មិនមែន​ជា​បេក្ខភាព​តែ​ម្នាក់​ប៉ុណ្ណោះ ដែល Chelsea ចាប់​អារម្មណ៍។ ក្លឹប​អង់គ្លេស​មួយ​នេះ​ក៏​ចាប់​អារម្មណ៍​អតីត​គ្រូ Bayern Munich លោក Julian Nagelsmann ក៏​ដូច​ជា​លោក Zinedine Zidane ផង​ដែរ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់