• 2023-04-03 12:51:38
  • ព័ត៌មាន

Chelsea ចាប់​អារម្មណ៍​លោក​គ្រូ​វ័យ​ក្មេង ធ្វើ​ជា​អ្នក​ចាត់ការ ក្រោយ​ដេញ Potter ចេញ

  • 2023-04-03 12:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea ចាប់​អារម្មណ៍​បុរស​ជនជាតិ​អាល្លឺម៉ង់​លោក Julian Nagelsmann ដើម្បី​មក​ជំនួស​តំណែង​អ្នក​ចាត់ការ​ទូទៅ​របស់​ក្លឹប ក្រោយ​តំណែង​នេះ​នៅ​ទំនេរ​បន្ទាប់​បណ្ដេញ​លោក Graham Potter។

កាល​ពី​ពេល​ថ្មីៗ​នេះ​ តោ​ខៀវ​បាន​បញ្ចប់​កុងត្រា​ជាមួយ​លោក Potter ខណៈ​បុរស​ជនជាតិ​អង់គ្លេស​រូប​នេះ​កាន់​តំណែង​មិន​បាន​ ៦ខែ​ស្រួលបួល​ផង​។

Chelsea នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ឈរ​លេខ ១១។

ក្រោយ​ដេញ​លោក Potter ចេញ​ មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា លោក Nagelsmann ជា​បេក្ខភាព​នាំ​មុខ​គេ​ក្នុង​ការ​ធ្វើ​ជា​អ្នក​ចាត់ការ។ បុរស​អាយុ ៣៥ឆ្នាំ​រូប​នេះ​ធ្លាប់​កាន់​ក្លឹប RB Leipzig ហើយ​និង​ Bayern Munich។ យ៉ាងណាមិញ លោក​ត្រូវ​បាន Bayern ដេញ​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។

ក្រៅ​ពី​លោក Nagelsmann ក៏​មាន​បេក្ខភាព​មួយ​ចំនួន​ទៀត​ដែរ ដែល​ Chelsea បាន​ចាប់​អារម្មណ៍​។ បេក្ខភាព​ទាំង​នោះ​រួម​មាន លោក Mauricio Pochenttino អតីត​អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur ក៏​ដូច​ជា​អតីត​គ្រូ Real Madrid លោក Zinedine Zidane៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់