- 2023-02-28 03:07:02
- ព័ត៌មាន
ក្រុមបាល់ទាត់ម៉ាឡេស៊ី ដាក់គោលដៅយ៉ាងហោចណាស់ដណ្តើមឱ្យបានមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម
- 2023-02-28 03:07:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទាត់ម៉ាឡេស៊ី ដាក់គោលដៅយ៉ាងហោចណាស់ដណ្តើមឱ្យបានមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ មានបំណង យ៉ាងហោចណាស់ដណ្តើមឱ្យបានមេដាយប្រាក់ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
លោក E. Elavarasan គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ (U22) បាននិយាយបន្ទាប់ពីបានបញ្ចប់ ក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ទីក្រុងហាណូយ កាលពីឆ្នាំមុន ខណៈក្រុមរបស់លោកមានបំណងធ្វើឱ្យប្រសើរឡើងជាងនេះ។
លោកត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី តែងតាំងឱ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ បន្ថែមលើតួនាទីបច្ចុប្បន្ន ដែលជាគ្រូជំនួយក្រុមធំជម្រើសជាតិ ដើម្បីដឹកនាំក្រុមប្រកួតក្នុងស៊ីហ្គេម នៅកម្ពុជា។
ចាប់តាំងពីឈ្នះមេដាយមាស ក្នុងឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ីមក ក្រុមម៉ាឡេស៊ី បានឡើងដល់វគ្គផ្តាច់ព្រ័ត្រតែម្តងគត់ ពោលគឺពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី២៩ ក្នុងឆ្នាំ២០១៧ តែពួកគេបានចាញ់ក្រុមជម្រើសជាតិថៃ ១-០។
ខណៈការប្រកួតស៊ីហ្គេម កាលឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា និងស៊ីហ្គេម ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្រុមម៉ាឡេស៊ី បានចំណាត់ថ្នាក់លេខ៤ដូចគ្នា ហើយស៊ីហ្គេម ឆ្នាំ២០១៥ នៅប្រទេសសិង្ហបុរី និងស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន ក្រុមម៉ាឡេស៊ី បានធ្លាក់ត្រឹមវគ្គជម្រុះតាមពូលដូចគ្នា៕