• 2023-02-27 07:57:51
  • ព័ត៌មាន

រាជរដ្ឋាភិបាល បញ្ចេញ​ប្រាក់​រង្វាន់ដែល​ត្រៀម​ផ្ដល់​ជូន​អត្តពលិក​កម្ពុជា​ដែល​ឈ្នះ​ជយលាភី​នៅ​ស៊ីហ្គេម​

  • 2023-02-27 07:57:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី២ ជា​ប្រវត្តិសាស្ត្រ​ក្នុង​រង្វង់​៦០​ឆ្នាំ ចាប់​តាំង​ពី​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ប្រភេទ​នេះ​មក។ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ និង​ជា​បេក្ខភាព​មួយ​រូប កម្ពុជា​ក៏​បាន​ត្រៀម​ប្រភេទ​កីឡា និង​អត្តពលិក​ជា​ច្រើន​ដើម្បី​ប្រជែង​ជយលាភី។

ដើម្បី​លើក​ទឹក​ចិត្ត​អត្តពលិក ក្នុង​ការ​ប្រជែង​ជយលាភី​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ផ្ដល់​រង្វាន់​ជា​ច្រើន។ តាម​ព័ត៌មាន​ថ្ងៃ​នេះ អត្តពលិក​កម្ពុជា​ដែល​ឈ្នះ​ជយលាភី​មេដាយ​សំរឹទ្ធ ដល់​មេដាយ​មាស គឺ​បាន​ប្រាក់​រង្វាន់​គ្រប់​គ្នា ក្នុង​នោះ សម្រាប់ជយលាភីមេដាយអត្តពលិកកម្ពុជា នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម អត្តពលិក​នឹង​ទទួល​បាន​ដូច​ខាង​ក្រោម៖

-មេដាយមាស ៤០លានរៀល

-មេដាយប្រាក់ ៣០លានរៀល

-មេដាយសំរឹទ្ធ ១៦លានរៀល

អត្ថបទ៖ ទារិកា

មតិយោបល់