• 2023-02-21 12:34:26
  • ព័ត៌មាន

Klopp មើល​ប្រកួត​ Liverpool ប៉ះ​នឹង​ Real កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL 2022 ត្រៀម​ប៉ះ​គ្នា​ម្ដង​ទៀត​នៅ​យប់​នេះ

  • 2023-02-21 12:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Liverpool លោក Jurgen Klopp បាន​ប្រាប់​អ្នកកាសែត​ថា លោក​បាន​មើល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ UEFA Champions League ឆ្នាំ២០២២ឡើង​វិញ​មុន​ពេល​ប៉ះ​ជាមួយ Real Madrid ម្ដង​ទៀត នៅ​យប់​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ឆ្នាំ២០២២ Real បាន​យក​ឈ្នះ Liverpool ក្នុង​លទ្ធផល ១-០ ដែល​បណ្ដាល​ឱ្យ​ខ្លួន​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​មួយ​នេះ​ជា​លើក​ទី១៤។ នៅ​ឆ្នាំ​នេះ​ដែរ ក្លឹប​ទាំង​ពីរ​នេះ​បាន​ជួប​គ្នា​ម្ដង​ទៀត​នៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Klopp បាន​លើកឡើង​ថា៖ «ខ្ញុំ​មើល​ប្រកួត​នេះ​ឡើង​វិញ កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ»។

«នេះ​ដូច​​ជា​ការ​ធ្វើ​ទារុណកម្ម​មួយ​អញ្ចឹង​»។ នេះ​ជា​ការ​បន្ត​របស់​លោក។ លោក​យល់​ឃើញ​ថា Liverpool ធ្វើ​បាន​ល្អ​ហើយ​នៅ​កាល​នោះ​ តែ​មិន​អាច​រក​គ្រាប់​បាល់​បាន។

Liverpool នឹង​បើក​ទ្វា​ស្វាគមន៍​ Real នៅ​យប់​នេះ ម៉ោង ៣ភ្លឺ​រំលង​អធ្រាត្រ​ ម៉ោង​នៅ​កម្ពុជា៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់