• 2023-02-20 11:23:03
  • ព័ត៌មាន

Messi ហោះ​ទៅ Barcelona ក្រោយ​ស៊ុត​ហ្វ្រី​ឃីក​ចូល​មួយ​គ្រាប់​ជួយ​ PSG ឈ្នះ​នៅ​ចុង​តង់

  • 2023-02-20 11:23:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi បាន​ហោះ​ទៅ​កាន់​ទីក្រុង​បាសេឡូណា​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​កីឡាករ​រូប​នេះ​ជួយ​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​ចុង​តង់​ឱ្យ​ក្លឹប​យក្ស​បារាំង​ Paris Saint-Germain នៅ​ប្រកួត​លីគ​ ១ បារាំង។

កាល​ពី​ថ្ងៃ​អាទិត្យ PSG ឈ្នះ​ក្លឹប Lille ក្នុង​លទ្ធផល ៤-៣។ គ្រាប់​ទី៣ និង​គ្រាប់​ទី៤ របស់​ PSG រក​បាន​នៅ​នាទី​ទី៨៧ និង​នាទី​ទី ៩៥។

បន្ទាប់​ពី​ប្រកួត​បាន​បញ្ចប់​ គ្រូ​ PSG បាន​អនុញ្ញាត​ឱ្យ​កូន​ក្រុម​របស់​ខ្លួន​សម្រាក ២ថ្ងៃ ដោយ​ថ្ងៃ​ពុធ​ ចូល​មក​ធ្វើ​ការ​វិញ។

ឆ្លៀត​ពេល​នេះ​ដែរ Messi បាន​ហោះ​ទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ប្រទេស​អេស្ប៉ាញ​ ដើម្បី​សម្រាក​លម្ហែ​កាយ ខណៈ​កីឡាករ​រូប​នេះ​ខាន​ទៅ​លេង​ផ្ទះ​របស់​ខ្លួន​ជាង​ ២ខែ​មក​ហើយ តាំង​ពី​ World Cup នៅ​កាតា​បាន​បញ្ចប់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់