• 2023-02-20 05:11:18
  • បាល់ទះ

គ្រូ​បាល់ទះ​ U-19 បារាំង​ សរសើរ​កីឡាករ​កម្ពុជា​រូប​នេះ​ថា​មិន​ធម្មតា​ក្រោយ​បញ្ចប់​ការ​ប្រកួត​

  • 2023-02-20 05:11:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ធំ​របស់​ក្រុម​ U-19 បារាំង​ បាន​សរសើរ​កីឡាករ​លេខ​ ១៧​របស់​កម្ពុជា​គឺ​ សួន​ ចាន់ណារ៉ូ​ ថា​សមត្ថភាព​មិន​ធម្មតា​ និង​ការ​ប្រើ​កដៃ​ប៉ះ​បាល់ជូន​មិត្ត​រួម​ក្រុម។​

ក្រុមបាល់ទះកម្ពុជា

លោក​ Slimane Belmadi គ្រូ​ធំ​របស់​ក្រុម​បាល់ទះ​ U-19 ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​បាល់ទះ​កម្ពុជា​គឺ​លេងបាន​ល្អ​ និង​មិន​សូវ​មាន​កំហុង​អ្វី​ច្រើន​នោះ​ទេ។​ ប៉ុន្តែ​នៅ​សិត​ចុង​ក្រោយ​ឃើញ​មាន​បាល់​ខូច​ខ្លះ​ៗ​ដែរ។​

គ្រូ​រូប​នេះ​ក៏​សរសើរ​កីឡាករ​ លេខ១៧​ សួន​ ចាន់ណារ៉ូ​ ផង​ដែរ​ថា​សមត្ថភាព​មិន​ធម្មតា​ លេង​បាន​ល្អ​ពិសេស​កដៃ​ពេល​លើក​បាល់​(ប៉ះសឺ)​ឲ្យ​មិត្ត​រួម​ក្រុម​នេះ​តែ​ម្ដង។​ យ៉ាងណា​របៀប​លេង​បាល់​របស់​កម្ពុជា​គឺ​ប្លែក​ម្យ៉ាង​មិន​ដែល​សូវ​បាន​ឃើញ​នោះ​ទេ​ ពោល​ពិសេស ​៣នាក់​ឈរ​នៅ​ខាង​ក្រោយ​នេះ។​

ក្រុមបាល់ទះកម្ពុជា

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​បាល់ទះ​ U-19​ បារាំង​នៅ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ កម្ពុជា​ចាញ់​ ៣-០​ (សិត)​ ទី១​ បារាំង​ ២៥-២៣​ កម្ពុជា​ ទី២​ បារាំង​ ២៥-២១​ កម្ពុជា​ ទី៣​ បារាំង​ ២៥-២៣​ កម្ពុជា។​ ប្រកួត​លើកទី២​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដដែល៕​

លោក​ Slimane Belmadi
កីឡាករ សួន​ ចាន់ណារ៉ូ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់