• 2023-02-15 02:59:30
  • បាល់ទះ

គ្រូ​បាល់ទះ​ U-19 ​បារាំង៖​ នឹង​ផ្ដល់​បទ​ពិសោធ​ល្អៗ​ដល់​កម្ពុជា​ត្រៀម​ស៊ីហ្គេម​ បន្ទាប់​ពី​ប្រកួត​មិត្តភាព​

  • 2023-02-15 02:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​របស់​ក្រុម​បាល់ទះ​ U-19 ​បារាំង​ ថា​ក្រុម​របស់​លោក​នឹង​ផ្ដល់​បទ​ពិសោធ​ល្អៗ​ និង​ប្រឹង​ប្រកួត​ឲ្យ​បាន​ល្អ​ដើម្បីឲ្យ​ក្រុម​កម្ពុជា​យក​បទ​ពិសោធទៅ​ពង្រឹង​សមត្ថភាព​បន្ថែម​ត្រៀម​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​នេះ។​

ទិដ្ឋភាពម្សិលមិញ

លោក​ Slimane Belmadi គ្រូ​ធំ​របស់​ក្រុម​បាល់ទះ​ U-19​ ថា​លោក​រីករាយ​ដែល​បាន​មក​កម្ពុជា​ក៏​ដូច​ជា​រីករាយ​ដែល​មាន​ការ​ប្រកួត​បាល់ទះ​មិត្តភាព​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។​

លោក​ Slimane Belmadi (ស្ដាំ)

គ្រូ​បង្វឹក​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្រុម​របស់​លោក​នឹង​ប្រឹង​លេង​ឲ្យ​បាន​ ដើម្បី​ឲ្យ​ខាង​កីឡាករ​កម្ពុជា​មើល​ឃើញ​ពី​ចំណុច​ខ្លាំង​ បច្ចេកទេស​ល្អៗ​ នៅ​ពេល​ប្រកួត​យក​គំរូ​តាម​ក៏​ដូច​ជា​ហ្វឹកហាត់​លើ​បច្ចេកទេស​ទាំង​នេះ​ពង្រឹង​សមត្ថភាព​បន្ថែម​ឆ្ពោះ​ទៅ​ការ​ប្រកួត​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ខែ​ឧសភា​ ខាង​មុខ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ U-19​ របស់​ប្រទេស​បារាំង​ បាន​មក​ដល់​កម្ពុជា​ហើយ។​ សម្រាប់ការ​ប្រកួតមិត្តភាព​រវាង​កម្ពុជា​ បារាំង​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​សាល​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំណែក​ប្រកួត​លើក​ទី២​ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២២ ខែកុម្ភៈ​ ២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី