• 2023-02-03 10:52:30
  • ព័ត៌មាន

Messi ថា​ខ្លួន​មិន​មាន​បញ្ហា​ជាមួយ Mbappe ទេ ក្រោយ​ប្រកួត​ World Cup

  • 2023-02-03 10:52:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​អាហ្សង់ទីន​យក​ឈ្នះ​បារាំង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​មុន មាន​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​លើកឡើង​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi និង​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe មាន​បញ្ហា​នឹង​គ្នា។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ Messi បាន​និយាយ​ប្រាប់​អ្នក​កាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្លួន​មិន​មាន​បញ្ហា​អ្វី​ជាមួយ​ Mbappe នោះ​ទេ។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ «យើង​បាន​និយាយ​អំពី​ការ​ប្រកួត​ [វគ្គ​ផ្ដាច់​ព្រ័ត្រ] ហើយ​និយាយ​ពី​ប្រជាជន​អាហ្សង់ទីន​អបអរ​យ៉ាង​ម៉េច នៅ​ពេល​ដែល​ខ្ញុំ​ទៅ​សម្រាក​លម្ហែ​កាយ​នៅ​ទីនោះ។ គ្មាន​អ្វី​ទៀត​ទេ ក្រៅ​ពី​រឿង​ល្អៗ»។

Messi បាន​បន្ថែម​ថា៖ «ខ្ញុំ​ក៏​ធ្លាប់​នៅ​ខាង​ចាញ់​ដែរ... អញ្ចឹង​ហើយ​បាន​នៅ​ពេល​នោះ​ខ្ញុំ​មិន​ចង់​និយាយ​រឿង​ហ្នឹង»។ Messi និយាយ​បែប​នេះ​ចង់​បាន​សេចក្ដី​ថា អាហ្សង់ទីន​ធ្លាប់​ចាញ់​ World Cup កាល​ពី​ឆ្នាំ២០១៤។

«យ៉ាង​ណា​មិញ ការ​ពិត​គឺ Mbappe អត់​មាន​បញ្ហា​អ្វី​នោះ​ទេ»។ នេះ​ជា​ការ​បន្ថែម​របស់ Messi៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់