• 2023-02-01 11:14:24
  • ព័ត៌មាន

ខ្សែ​បម្រើ​ថ្មី​របស់ Chelsea ក្លាយ​ជា​កីឡាករ​នាំ​ចូល​ថ្លៃ​ជាង​គេ​នៅ​អង់គ្លេស

  • 2023-02-01 11:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​អាហ្សង់ទីន Enzo Fernandez ក្លាយ​ជា​កីឡាករ​នាំ​ចូល​មក​ថ្លៃ​ជាង​គេ​នៅ​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អង់គ្លេស​នា​ពេល​នេះ។

ក្លឹប​ Chelsea បាន​ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​ព័រទុយហ្គាល់ Benfica ក្នុង​តម្លៃ​ប្រមាណ ១៣០លាន​ដុល្លារ​អាមេរិក​នា​រាត្រី​ថ្ងៃ​អង្គារ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​រងា​របស់​ទ្វីប​អឺរ៉ុប។

កំណត់ត្រា​ចាស់​ត្រូវ​បាន​កាន់កាប់​ដោយ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Jack Grealish ដោយ​កាល​ពី​ឆ្នាំ២០២១ Manchester City បាន​ទិញ​ Aston Villa ក្នុង​តម្លៃ​ប្រមាណ ១២០លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ផង​ដែរ​ថា Benfica នាំ​ចូល​ Fernandez ពី​អាហ្សង់ទីន​មក​ក្នុង​តម្លៃ​តែ​ជាង ១០លាន​ដុល្លារ​ប៉ុណ្ណោះ កាល​ពី​ខែ​សីហា ឆ្នាំ​មុន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់