• 2023-01-30 05:34:26
  • បាល់ទះ

លោក​បណ្ឌិត អាំង សិរី​ពិសិដ្ឋ ​៖ ​Slamball ​ជា​ពាន​មួយ ​ជំរុញ​ការ​វិវឌ្ឍ​ថ្មី​នៃ​វិស័យ​បាល់ទះ​កម្ពុជា​

  • 2023-01-30 05:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​បណ្ឌិត ​អាំង សិរី​ពិសិដ្ឋ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាបាន​អះអាងថា ​ការ​ប្រកួត​បាល់ទះ Anchor Slamball ​គឺ​ជា​ការ​រួមចំណែក​មួយ ក្នុង​ការជំរុញ​ការវិវឌ្ឍ​ថ្មី​នៃ​វិស័យ​បាល់ទះ​នៅ​កម្ពុជា។

​ការ​ប្រកួត​បាល់ទះ Slamball ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ​ហើយ​ក្រុម​ជើង​ឯក​បាន​ទៅ​លើ​ក្រុម​ពង្រួល​កំពង់​ស្ពឺ ​ក្រោយ​ពី​យក​ឈ្នះ​ត្រី​ឆ្លាំង​ភ្នំពេញ​ក្នុង​លទ្ធផល ​៣សិតទល់​នឹង​២​សិត។ ​ការ​ប្រកួត​ដែល​មាន៨​ក្រុម​ចូល​រួម ​និង​ប្រើ​ពេល​៣​ខែ ​ធ្វើ​ដំណើរ​​៨​ខេត្ដ​ក្រុង​នេះ ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ក្នុង​ការ​ទស្សនា​មែនទែន។ ​ក្រុម​ដែល​ចូល​រួម​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​ៗ​ចេញ​ពី​ខេត្ត​នីមួយ​ៗ ​ហើយ​លក្ខខណ្ឌ​ក្នុង​ការ​ប្រកួត​វិញ​ក៏​ល្អ​ថែម​ទៀត ដោយ​ប្រើ​ច្បាប់​តាម​សហព័ន្ធ​បាល់ទះ​កម្ពុជា​ស្ដង់ដារ​ទាំង​អស់។

​ក្នុង​ការ​ចូល​រួម​បិទ​ពាន Slamball ​លោក​បណ្ឌិត ​អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា ​បាន​និយាយ​៖ “​ព្រឹត្តិការណ៍ Slamball នេះ ក៏​ជាការ​រួមចំណែក​មួយ ក្នុង​ការជំរុញ​ការវិវឌ្ឍ​ថ្មី​នៃ​វិស័យ​បាល់ទះ​នៅ​កម្ពុជា។ ​ការប្រកួត​ Slamball នេះ​គឺ​អាជ្ញា​កណ្តាល​មកពី​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ​ដែល​ត្រូវបាន​បំពាក់បំប៉ន​យ៉ាង​គត់មត់ និង​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។ ហើយ​ក្រុម​ដែល​ចូល​រួម សុទ្ធ​តែ​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​តាម​ក្បូន​ច្បាប់​ផង​ដែរ”។

ចំពោះ​ចំណាត​ថ្នាក់​នៃពាន slamball 2022 ​នេះ​គឺ៖

  • លេខ​១ ​ក្រុម​ពង្រួល​កំពង់​ស្ពឺ ​ទទួល​បាន​មេដាយ​មាស​ និង​​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស

  • លេខ២ ត្រី​ឆ្លាំង​ភ្នំពេញ ​ទទួល​បាន​ប្រាក់រង្វាន់​ ៣ ពាន់​ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស

  • លេខ​៣ ​ដំរី​សៀមរាប ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០​ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕​ ​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់