• 2023-01-29 11:09:21
  • បាល់ទះ

ឆាស្មីត​ អរគុណ​ក្រុមហ៊ុន​ Anchor និង​ Sabay ​បង្កើត​ពាន​ Slamball ហើយ​ចង់​ឃើញ​រដូវ​កាល​ទី​២​

  • 2023-01-29 11:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្រុម​ពង្រូល​កំពង់ស្ពឺ​ ថ្លែង​អំណរគុណ​ដល់​ក្រុម​ហ៊ុន​ Anchor​ និង​ Sabay ​ដែល​បាន​បង្កើត​ឲ្យ​មាន​ពាន​រង្វាន់​បាល់ទះ​ Slamball​ នេះ​ឡើង​ និង​បាន​សំណូមពរ​ឲ្យ​មាន​ការ​ប្រកួត​រដូវកាល​ទី២​ បន្ត​ទៀត។​

ក្រុមពង្រូលកំពង់ស្ពឺ

លោក​ សៅ​ សាមីត​ បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ លោក​ពិត​ជា​អរគុណ​ជា​ខ្លាំង​ដល់​ Anchor​ និង​ Sabay​ ដែល​បង្កើត​ពាន​រង្វាន់​ខាង​លើ​នេះ​ឡើង​ ព្រោះ​នេះ​ជា​សកម្មភាព​ល្អ​មួយ​ក្នុង​ការ​បំផុស​បំផុល​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ។​ មួយ​វិញ​ទៀត​គឺ​ជា​ការ​ជំរុញ​លើក​ទឹកចិត្ត​ដល់​យុវជន​ឲ្យ​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ​ និង​ការ​ជួយ​ឲ្យ​ចៀស​ឆ្ងាយ​ពី​ការ​ប្រព្រឹត្តិ​អំពើ​អបាយមុខ​ផ្សេងៗ​ជា​ដើម។​

ក្រុមពង្រូលកំពង់ស្ពឺ

គ្រូ​បង្វឹក​រូប​នេះ​ក៏​សំណូមពរ​ដល់​ Anchor​ និង​ Sabay​ ឲ្យបង្កើត​​រដូវ​កាល​ទី២​ ជា​បន្តបន្ទាប់​ទៀត​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បាន​ទស្សនា​ការ​ប្រកួត​ផង​ និង​លើកស្ទួយ​វិស័យ​កីឡា​បាល់ទះ​បន្ថែម​ទៀត​ផង​ដែរ។​ លោក​សន្យា​ថា​នឹង​ចូលរួម​ប្រកួត​ទៀត​ប្រសិន​បើ​មាន​រដូវ​កាល​ថ្មី​ខាង​មុខ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ ពង្រូល​កំពង់ស្ពឺ​ បាន​ក្លាយ​ជា​ជើងឯក​ពាន​រង្វាន់​ Slamball​ ដោយ​យក​ឈ្នះ​លើ​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ ៣-២(សិត)។​ សម្រាប់​ប្រាក់​រង្វាន់​ និង ​ការ​លើក​ចិត្ត​មាន​ដូច​ខាង​ក្រោម៖​

លេខ១ ក្រុមពង្រូលកំពង់ស្ពឺ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស។

លេខ២ ក្រុមត្រីឆ្លាំងភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស។

លេខ៣ ក្រុមដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

ក្រុមពង្រូលកំពង់ស្ពឺ
ក្រុមត្រីឆ្លាំងភ្នំពេញ
ក្រុមដំរីសៀមរាប

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់