• 2023-01-27 07:30:08
  • បាល់ទះ

អ្នក​ឈ្នះ​ពាន Slamball ​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ​៥ ០០០​ដុល្លារ អម​ជាមួយ...​

  • 2023-01-27 07:30:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​ពាន​រង្វាន់ Slamball ​បាន​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​ទី​២៨​ខែ​មករា​ឆ្នាំ​២០៣​ខាង​មុខ​នេះ​ហើយ ​ដោយ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​វិសាខា ​ក្នុង​សាល​បាល់ទះ​ផ្ទាល់​តែ​ម្ដង។

​នៅ​ឆ្នាំ​២០២២​នេះ ក្រុម​ហ៊ុន​ស្រាបៀរ Anchor បាន​​បង្កើត​ព្រឹត្តិការណ៍​​ប្រកួត​បាល់ទះ​ដណ្ដើម​មេដាយ​មាស៤​ស្មើ​ Slamball ​ដែល​មាន​ប្រាក់​រង្វាន់​រាប់​ពាន់​ដុល្លារ សម្រាប់​ក្រុម​ជើង​ឯក ជើង​ឯក​រង ក្រុម​លេខ៣ និងមាន​​ការ​ផ្ដល់​ជូន​ថ្លៃ​អាហារ​ហូប​ចុក ស្នាក់​នៅ​ ធ្វើ​ដំណើរ​ ស្បែក​ជើង​ សម្លៀក​​បំពាក់យ៉ាង​​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទះ​នៅ​កម្ពុជា។ ​ក្រោយ​ពី​ធ្វើ​ការ​ប្រកួត​ជាង​៣​ខែ​មក​នេះ ឃើញ​ថា​គេ​បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។

​ដោយ​នៅ​ថ្ងៃ​ស្អែក​នេះ ​នឹង​មាន​ការ​ប្រកួត​ពេល​ព្រឹក​យក​លេខ​៣ រវាង​ក្រុម​ត្រី​ឆ្លាំង​ភ្នំពេញ ​ប៉ះ​ជាមួយ​ដំរី​សៀមរាប។ ​ក្រុម​ណា​ឈ្នះ​ការ​ប្រកួត​នឹង​បន្ដ​ឡើង​ទៅ​វគ្គ Grand Final ​នៅ​ពេល​ល្ងាច​ទៀត ​ដែល​ប៉ះ នឹង​ក្រុម​ពង្រួល​កំពង់​ស្ពឺ។ ​ការ​ប្រកួត​នៅ​វគ្គ​នេះ​ដែរ ​នឹង​លេង​៥​សិត ​ក្រុម​ណា​ឈ្នះ​បាន​៣​សិត​មុន ​នឹង​ក្លាយ​ជា​ជើង​ឯក​តែ​ម្ដង។

​សម្រាប់​ក្រុម​ជើង​​ឯក​នឹង​ទទួល​បាន​មេដាយ​មាស​ និង​​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ​២​ទទួល​បាន​ប្រាក់រង្វាន់​ ៣ ពាន់​ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង​លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០​ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់