• 2023-01-27 05:18:22
  • បាល់ទះ

គ្រូ​បាល់ទះ​ចាស់​វស្សា​មួយ​រូប​ជឿជាក់​លើ​ក្រុម​ ត្រីឆ្លាំង​ភ្នំពេញ​ ឈ្នះ​ពាន​ Slamballរហូត​ ៨០%​

  • 2023-01-27 05:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បាល់ទះ​ចាស់​វស្សា​ សេត​ ស៊ីនណារ៉ា​ មើល​ឃើញ​ពី​សមត្ថភាព​របស់​ ក្រុម​ត្រីឆ្លាំងភ្នំពេញ​ គឺ​ល្អ​ខ្លាំង​ និង​លេង​ត្រូវ​គ្នា​ល្អ​ណាស់​ ដូច្នេះ​ក្រុម​មួយ​នេះ​អាច​នឹង​ឈ្នះ​ពាន​រង្វាន់​ Slamball​ នៅ​ថ្ងៃ​សៅរ៍​ ទី២៨​ មករា​ ឆ្នាំ​២០២៣​ រហូត​ ៨០%​ ឯ​ណោះ។​

ក្រុមត្រីឆ្លាំងភ្នំពេញ

លោក​ សេត​ ស៊ីនណារ៉ា​ បាន​ឲ្យ​ដឹង​ថា​កន្លង​ទៅ​នេះ​ថា​ ក្រុម​បាល់ទះ​ត្រីឆ្លាំង​ភ្នំពេញ​ នេះ​គឺ​សមត្ថភាព​ល្អ​មែនទែន​ លេង​យល់​ចិត្ត​ ខណៈ​ការ​ហ្វឹកហាត់ក៏ជុំ​គ្នា​ និង​សុទ្ធតែកីឡាករ​វ័យ​ក្មេង​ទៀត​។​

បើ​និយាយ​ពី​បច្ចេកទេស​វិញ​គ្រូ​បាល់ទះ​ជើងចាស់​ខាង​លើ​បញ្ជាក់​ថា​ ទី១​ កីឡាករ​របស់​ត្រីឆ្លាំង​ភ្នំំពេញ​ធ្វើ​រនាំង​ (លោត​បាំង​)​ បាន​ល្អ​ ទី២​ ការ​ម៉ាត់​ផ្ដាច់​សុទ្ធតែ​ពី​លើ​បាំង​ ទី៣​ ជា​កីឡាករ​វ័យ​ក្មេង​ខ្ពស់ៗ​ល្អ​ និង​ទី៤​ ពួកគេ​កំពុង​ឡើង​ទឹក​ដៃ​ ដូច​ជា​ថ្មីៗ​នេះ​ឈ្នះ​ក្រុម​ខ្លាំង​ស្រុក​ខ្មែរ​ ទទួល​បាន​មេដាយ​មាស​ កីឡា​ជាតិ​លើក​ទី៣​ ​ទៀត​ផង។​

លោក​ សេត​ ស៊ីនណារ៉ា

បញ្ជាក់​ដែរ​ថា​ ពាន​រង្វាន់​បាល់ទះ​ Slamball​ ដែល​រៀបចំ​ដោយ​ក្រុម​ហ៊ុន​ Sabay ​និង​ក្រុមហ៊ុន​ Anchor​ ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ។​ សម្រាប់ ​ក្រុម​ពង្រូល​កំពង់ស្ពឺ​ គឺ​នៅ​ឈរ​ចាំ​វគ្គ​ផ្ដាច់ព្រ័ត្រ​រង់ចាំ​ក្រុម​ត្រីឆ្លាំង​ភ្នំពេញ​ ប្រកួត​ជា​មួយ​ ដំរីសៀមរាប​ អ្នក​ឈ្នះ​ឡើង​មក​ប៉ះ​ខ្លួន​នៅ​ពេល​រសៀល​ស្អែក​តែ​ម្ដង។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​ធ្វើ​ឡើង​នៅ​រសៀលម៉ោង៤ ក្នុង​តារាង​បាល់ទះ​វិសាខា។​ អ្នក​ដែល​ចង់​ចូល​ទស្សនាផ្ទាល់​ក៏​អាចអញ្ជើញ​ទៅបាន​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់