• 2023-01-26 13:14:37
  • ព័ត៌មាន

ក្រោយ​ឈ្នះ Forest ៣-០ Ten Hag ថា​ Man Utd ដល់​ពេល​ត្រូវ​ឈ្នះ​ពាន​វិញ​ហើយ

  • 2023-01-26 13:14:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Erik Ten Hag យល់​ឃើញ​ថា ក្លឹប​ Manchester United ខាន​ឈ្នះ​ពាន​យូរ​ពេក​ហើយ ហើយ​ក្លឹប​ទាំង​មូល​ត្រូវ​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ ដើម្បី​យក​ឈ្នះ​ពាន​មក​វិញ។ លោក​លើកឡើង​ដូច្នេះ​ ក្រោយ​ពេល​ដែល​ក្លឹប​ឈ្នះ​ក្លឹប Nottingham Forest ក្នុង​លទ្ធផល ៣-០ កាល​ពី​យប់​ថ្ងៃ​ពុធ អំឡុង​ជើង​ទី១ នៃ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ។

«ពេល​នេះ​ Manchester United មិន​បាន​ឈ្នះ​ពាន​ ហើយ​រឿង​នេះ​អូស​បន្លាយ​អស់​ពេល​ជា​យូរ​ហើយ»។ នេះ​ជា​ការ​លើកឡើង​របស់​លោក​។ លោក​បាន​បន្ថែម​ថា៖ «យើង​ដឹង​ច្បាស់​ពី​រឿង​នេះ ហើយ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​យក​ពាន​មក​វិញ»។

Manchester United ខាន​ឈ្នះ​ពាន​តាំង​ពី​ឆ្នាំ២០១៧​មក។ នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ ឱកាស​ក្នុង​ការ​ឈ្នះ​ពាន​ខារ៉ាបាវ​គឺ កៀក​មែន​ទែន​ហើយ ដោយ​ក្លឹប​មួយ​នេះ​ឈ្នះ​ជើង​ទី១ នៃ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​ត្រូវ​លេង​មួយ​ជើង​ទៀត មុន​នឹង​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ។

ក្រៅ​ពី​ពាន​ខារ៉ាបាវ Man Utd នៅ​មាន​ឱកាស​ឈ្នះ​ពាន UEFA Europa League ក៏​ដូច​ជា​ពាន FA Cup ខណៈ​លីគ​កំពូល​អង់គ្លេស​វិញ Man Utd នៅ​ឈរ​លេខ​ ៤ ដោយ​ឃ្លាត​ពី​ក្រុម​កំពូល​តារាង ១១ពិន្ទុ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់