• 2023-01-26 06:38:31
  • បាល់ទះ

គ្រូ​បង្វឹក​កំពង់​ស្ពឺ ​សង្ឃឹម​ឈ្នះ​ពាន Slamball ​រហូត​ដល់​៧០​%​

  • 2023-01-26 06:38:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ សៅ សាមីត ​គ្រូ​បង្វឹក​របស់​កំពង់​ស្ពឺ​បាន​និយាយ​ថា​ក្រុម​របស់​ខ្លួន​មាន​សង្ឃឹម​ឈ្នះ​ពាន slamball ​រហូត​ដល់​ទៅ​៧០​%​ឯ​ណោះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២២​នេះ​។

​ក្រុម​ពង្រួល​កំពង់​ស្ពឺ ​បាន​ឡើង​ដល់​វគ្គ Grand Final Slamball ​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​នៅ Upper Bracket ។ ​ក្រុម​ដែល​ត្រូវ​ឡើង​មក​ប៉ះ​ក្រុម​កំពង់​ស្ពឺ ​គឺ​ត្រី​ឆ្លាំង​ភ្នំពេញ ​ឬ​ដំរី​សៀមរាប ដែល​ពួកគេ​ទាំង​ពីរ​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ព្រឹក​ថ្ងៃ​២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។ ​ក្រុម​ណា​ឈ្នះ ​នឹង​បន្ដ​ឡើង​ទៅ​ប៉ះ​កំពង់​ស្ពឺ​នៅ​ពេល​ល្ងាច ​ថ្ងៃ​ខែ​ដដែល ​ដើម្បី​ដណ្ដើម​យក​ពាន​រង្វាន់​តែ​ម្ដង។

​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក សៅ សាមីត ​គ្រូ​បង្វឹក​របស់​កំពង់​ស្ពឺ​បាន​និយាយ​ថា​៖ “​យើង​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពាន​រហូត​ដល់​៧០​%។ ​យើង​មាន​ក្បូន​លេង​សម្រាប់​ត​ទល់​ជាមួយ​ក្រុម​ភ្នំពេញ។ ហើយ​ជំនួប​ភ្នំពេញ​និង​សៀមរាប ​ខ្ញុំ​ជឿ​ថា​ភ្នំពេញ​នឹង​អាច​យក​ឈ្នះ​បាន​ដល់​ទៅ​៩០%​ទៅ​ហើយ។ ​ភ្នំពេញ ​នឹង​ក្លាយ​ជា​ក្រុម​ដែល​យើង​ត្រូវ​ប្រកួត​ជាមួយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ”។

​​សូម​បញ្ជាក់​ថា​ពាន​រង្វាន់ Slamball ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨​ខែ​មករា​ឆ្នាំ​២០២៣​ខាង​មុខ។ ​សម្រាប់​ក្រុម​ជើង​​ឯក​នឹង​ទទួល​បាន​មេដាយ​មាស​ និង​​ប្រាក់​រង្វាន់ ៥ ពាន់​ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស, លេខ​២​ទទួល​បាន​ប្រាក់រង្វាន់​ ៣ ពាន់​ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស និង​លេខ​៣​ទទួល​បាន​ប្រាក់​រង្វាន់ ​១ ៥០០​ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់